ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ស្វាមីរបស់អនុប្រធានាធិបតីអាមេរិក Kamala Harris បានតេស្តវិជ្ជមានជាមួយជំងឺកូវីដ១៩

    BY autoadmin March 16, 2022
    ស្វាមីរបស់អនុប្រធានាធិបតីអាមេរិក Kamala Harris បានតេស្តវិជ្ជមានជាមួយជំងឺកូវីដ១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Associated Press បានរាយការណ៍ថា លោក Doug Emhoff ដែលជាស្វាមីរបស់អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris បានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ។ យ៉ាងណា អ្នកនាំពាក្យលោកស្រី Sabrina Singh បានប្រាប់ Associated Press ថា លោកស្រី Harris មិនទាន់វិជ្ជមានជាមួយជំងឺ COVID-19 នៅឡើយទេ។

    លោកស្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«អនុប្រធានាធិបតី Kamala Harris បានធ្វើតេស្តអវិជ្ជមានសម្រាប់ COVID-19 នៅថ្ងៃនេះ ហើយគាត់នឹងបន្តធ្វើតេស្តតាមដានសុខភាពបន្ថែមទៀត»។ រំលឹកដែរថា កាលពីប៉ុន្មានថ្ងៃមុននេះ លោក បារ៉ា​ក់ ​អូ​បា​ម៉ា ដែលជាអតីតប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 ប៉ុន្តែគាត់មានរោគសញ្ញាស្រាលប៉ុណ្ណោះ។ ចំណែកភរិយារបស់លោក ដែលជាអតីតជំទាវទី១ គឺលោកស្រី មីសែល អូបាម៉ា មិនទាន់វិជ្ជមានជាមួយជំងឺ COVID-19 ដូចគ្នា គិតមកទល់ពេលនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Business Insider

    Share This Post: