ខ្មែរណូត

ស្វែងរក

  • PR

    ទីបំផុតក្រុមហ៊ុនលក់ផលិតផលអនឡាញយក្សរបស់ចិន Smile Shop បង្ហាញខ្លួននៅលើទីផ្សារកម្ពុជាហើយ

    BY Khmernote Media November 10, 2018
    ទីបំផុតក្រុមហ៊ុនលក់ផលិតផលអនឡាញយក្សរបស់ចិន Smile Shop បង្ហាញខ្លួននៅលើទីផ្សារកម្ពុជាហើយ

    ភ្នំពេញ: ក្រុមហ៊ុនលក់ផលិតផលអនឡាញយក្សរបស់ចិន Smile Shop ដែលនាំចូល និងលក់ផលិតផល សៀវមីគ្រប់ប្រភេទផ្តាច់មុខ តាមរយៈ Ecommerce App បានបង្ហាញខ្លួនជាផ្លូវការលើទីផ្សារកម្ពុជា ព្រមគ្នាជាមួយនិង ក្រុមហ៊ុន MI កាលពីថ្ងៃទី៨ វិច្ឆិកា ២០១៨ នៅសណ្ឋាគារផ្កាយប្រាំ សុខា។

    ថ្លែងក្នុងកម្មវិធីសម្ភោធផ្លូវការរបស់ក្រុមហ៊ុន MI លោក Jack Lee នាយកប្រតិបតិ្ត ក្រុមហ៊ុន Smile Shop បានឲ្យដឹងថា បើទោះបីជាប្រជាជនកម្ពុជាមានចំនួនតិច ហើយទីផ្សារតូចចង្អៀត និងជីវភាពនៅមានកម្រិតក៏ដោយក៏ លោកប្តេជ្ញាចិត្តផ្តល់ឲ្យប្រជាជនកម្ពុជានូវបទពិសោធន៏ថ្មី តាមរយៈការទិញផលិតផលតាមអេឡិចត្រូនិច (អនឡាញ) របស់ក្រុមហ៊ុន Smile Shop, ដែលមានលក់នូវផលិតផល MI គ្រប់ប្រភេទ ប្រកបដោយ ភាពជឿជាក់ សុវត្ថិភាព តម្លៃធូរថ្លៃ ទទួលបានផលិតផលគុណភាពខ្ពស់ និងការធានាត្រឹមត្រូវ។

    “វត្តមាន Smile Shop នឹងផ្តល់នូវភាពងាយស្រួលសម្រាប់ប្រជាជនកម្ពុជាក្នុងការទិញ ផលិតផលប្រើប្រាស់សៀវមីគ្រប់ប្រភេទ តាមរយៈការសន្សំសំចៃពេលវេលា និងថវិកា។ លើសពីនេះ យើងផ្តល់ជូននូវ តម្លៃធូរថ្លៃជាង, គុណភាពល្អជាង ហើយនិង ការធានាយូរជាង រហួតដល់ទៅ ២ឆ្នាំ សម្រាប់ផលិតផលស្មាតហ្វូនសៀវមីគ្រប់ប្រភេទ”។

    Smile Shop គឺជាហាងលក់ផលិតផលសៀវមីគ្រប់ប្រភេទលើអនឡាញ ប្រចាំប្រទេស កម្ពុជា។ លើសពីនេះ Smile Shop ជា Ecommerce App (ពាណិជ្ជកម្មបែបអេឡិចត្រូនិច) ដែលអាចឲ្យអតិថិជនធ្វើការទូទាត់ថ្លៃទំនិញ តាមរយៈ AliPay, Wing, និង Pi Pay ជាដើម។ Smile Shop ធានាទាំងគុណភាព, តម្លៃ និងមានសេវាកម្មដឹកជញ្ចូនដោយឥតគិតថ្លៃទូទាំងប្រទេស។

    អំពីផលិតផល MI នៅលើ Smile Shop
    Smile Shop មានលក់ផលិតផលអេឡិចត្រូនិចរបស់សៀវមី ដូចជា ទូរស័ព្ទដៃ Power Bank ឧបករណ៍បំពងសំលេង កុំព្យូទ័រ កាបូប និងឧបករណ៍អេឡិចត្រូនិចដទៃផ្សេងទៀត ។ Smile Shop បានផ្តល់នូវការធានារយៈពេល២ឆ្នាំលើទូរស័ព្ទដៃ និង១ឆ្នាំលើផលិតផលអេឡិចត្រូនិចផ្សេងៗទៀត ។

    លោកអ្នកអាចធ្វើការបញ្ជាទិញផលិផលសៀវមី តាមរយៈកម្មវិធីSmile Shop ដោយមិនបារម្មណ៍ពីហានិភ័យផ្សេងៗ។ លោកអ្នកអាចទាញយកកម្មវិធី Smile Shop ពី App Store ឬ Google Play ដើម្បីទទួលបានតម្លៃពិសេស និង ការដឹកជញ្ជូនដោយឥតគិតថ្លៃ។

    Smile Shop មានមជ្ឈមណ្ឌលបម្រើសេវាកម្មរបស់ក្រុមហ៊ុនទូរសព្ទ័ សៀវមី (Xiaomi Service Centre) សម្រាប់បម្រើសេវាជូនអតិថិជន ដែលមានទីតាំងនៅផ្ទះលេខ ២៣បេ ផ្លូវ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា ក្រុងភ្នំពេញ នៅជិតក្រសួងទេសចរណ៍ (ចម្ងាយ១០០ម៉ែត្រពី វិទ្យាល័យ បាក់ទូក) ។

    អំពីរបៀប Download Smile Shop

    https://youtu.be/DbT4fCmOomo

    Share This Post:
    MPO4D jitutoto mpo4d Mpoplay