បច្ចេកវិទ្យា

កម្មវិធីស្វែងរកដៃគូស្នេហាសម្រាប់អ្នក Single របស់ Facebook ដាក់ឲ្យដំណើរហើយ

BY
Khmernote Media
November 12, 2018

ក្រុមហ៊ុនបណ្តាញសង្គមយក្ស Facebook បានសម្រេចដាក់ឲ្យប្រើប្រាស់មុខងារថ្មីមួយគឺ មុខងារសម្រាប់ស្វែងគូស្នេហ៍ជាផ្លូវការ ហើយ ដែលមុខងារថ្មីនេះកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងក្នុងចំណោមអ្នកប្រើប្រាស់ Facebook ជាយុវជន។ យ៉ាងណាក្តី មុខងារថ្មីនេះទើបតែត្រូវបានដាក់ឲ្យធ្វើការប្រើប្រាស់នៅក្នុងប្រទេសថៃ និងកាណាដា តែប៉ុណ្ណោះ មិនទាន់ដាក់ឲ្យប្រើប្រាស់ជាលក្ខណៈសកលនៅឡើយទេ។ ដើម្បីប្រើប្រាស់មុខងារថ្មីនេះ លោកអ្នកត្រូវបញ្ចូលព័ត៌មានពិតប្រាកដផ្ទាល់ខ្លួនរបស់លោកអ្នក និងព័ត៌មានរបស់មនុស្ស ដែលអ្នកកំពុងស្វែងរកធ្វើជាដៃគូស្នេហ៍ឲ្យបានច្បាស់លាស់។

បន្ទាប់មកមុខងារថ្មីនេះ នឹងជួយរកមនុស្សមានលក្ខណៈសម្បត្តិដូច ដែលអ្នកចង់ស្វែងរកនោះឲ្យបានជួបជាមួយនឹងអ្នក។ ក្នុងករណីដែលអ្នកមិនពេញចិត្តចំពោះមនុស្ស ដែលមុខងារថ្មីនេះបានស្វែករកឲ្យនោះ អ្នកអាចបដិសេដ និងបន្តស្វែករកថ្មីទៀតបាន។ សូមបញ្ជាក់ដែរថា រហូតមកតល់នឹងពេលនេះមុខងារថ្មីនេះអាចប្រើប្រាស់បានសម្រាប់តែប្រភេទទូរស័ព្ទ Android តែប៉ុណ្ណោះ ហើយសម្រាប់ទូរស័ព្ទដើរដោយប្រព័ន្ទ IOS នឹងមាននៅក្នុងពេលឆាប់ៗខាងមុខនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ coconuts

Share This Post: