PR

កាន់តែអស្ចារ្យ! វេទិកាធំៗទាំងពីរនេះ នឹងរួមដៃគ្នាដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាជនកម្ពុជា

BY
Liny Chan
March 22, 2022

ដោយមានចក្ខុវិស័យមើលឃើញអំពី តម្រូវការប្រចាំថ្ងៃ ឬសម្រាប់ទៅថ្ងៃអនាគតរបស់ប្រជាជនក្នុងស្រុក ក៏ដូចជាជនបរទេសដែលមកស្នាក់នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន COMPASS នឹងរួមសហការគ្នាជាមួយ WOWNOW ក្នុងកម្មវិធីពិព័រណ៍ក្រោមប្រធានបទ “រស់នៅដោយគ្មានក្តីកង្វល់ជាមួយ WOWNOW | ស្វែងរកលំនៅឋានដោយគ្មានក្តីបារម្ភជាមួយ COMPASS”។

កិច្ចសហការនេះនឹងនាំមកនូវសេវាកម្មយ៉ាងសម្បូរបែប រួមមានសេវាកម្ម “ម្ហូបអាហារ សម្លៀកបំពាក់ និងលំនៅឋាន” សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់អតិថិជន។ កម្មវិធីពិព័រណ៍ប្រព្រឹត្តទៅចំនួន ២ថ្ងៃ គឺថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២២ នៅអេដេន ហ្គាដិន (Eden Garden)។ កម្មវិធីពិព័រណ៍បានបង្កើតកម្មវិធីជាច្រើនដូចជា ល្បែងឆ្លងវគ្គ។ វគ្គទី១៖ ទាញយក និងចុះឈ្មោះក្នុងកម្មវិធីមួយក្នុងចំណោម COMPASS ឬ WOWNOW ដើម្បីចូលរួមក្នុងលេងហ្គេមបោះបាល់ផ្សងសំណាងយករង្វាន់។ វគ្គទី២៖ ទាញយក និងចុះឈ្មោះក្នុងកម្មវិធី COMPASS និង WOWNOW ទាំងពីរ ដើម្បីចូលរួមក្នុងការបង្វិលកងផ្សងសំណាងយករង្វាន់។

មិនត្រឹមតែប៉ុណ្ណោះ នៅកន្លែងកម្មវិធីផ្ទាល់ក៏មានប្រូម៉ូសិនពិសេសៗជាច្រើនទៀតផងដែរដូចជា៖ ១/ អ្នកប្រើប្រាស់ថ្មី របស់ WOWNOW នឹងទទួលបានគូប៉ុងកុម្ម៉ង់អាហារចំនួន ៥ដុល្លារ។ ២/ នៅកន្លែងកម្មវិធីផ្ទាល់ ទាំងអតិថិជនចាស់ ឬថ្មី របស់ COMPASS និង WOWNOW ដែលធ្វើប្រតិបត្តិការជួលផ្ទះ នឹងទទួលបានកំសៀវទឹកអគ្គិសនីភ្លាមៗ និងគូប៉ុងកុម្ម៉ង់អាហារចំនួន ១០ដុល្លារ។ ៣/ អតិថិជនក៏អាចធ្វើការណាត់ជួបដើម្បីទៅទស្សនាផ្ទះ ដោយមានរថយន្តប្រភេទ វីអាយភីសម្រាប់ជូនដំណើរទៅមកដោយឥតគិតថ្លៃ ព្រមទាំងទទួលបានកាដូពិសេសបន្ទាប់ពីការទស្សនាផ្ទះរួច។

អី្វដែលពិសេសនោះ លោកអ្នកក៏អាចអញ្ជើញមកចូលរួមលេងល្បែងកម្សាន្តសប្បាយៗជាច្រើន ដើម្បីឈ្នះរង្វាន់ផងដែរ។ នៅចាំអីទៀត! កុំភេ្លចចូលរួមលេងកម្សាន្តក្នុងកម្មវិធីពិព័រណ៍ COMPASS | WOWNOW ទាំងអស់គ្នានៅថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២២ នៅអេដេន ហ្គាដិន (Eden Garden)!

Share This Post: