សង្គម

ពេលនេះ ប្អូនប្រុសដែលតស៊ូលក់លៀសហាស បានជួបលោកឧកញ៉ា ខេមរៈ សិរីមន្ត ហើយ

BY
Khmernote Media
March 24, 2022

យោងតាមការបង្ហោះនៅលើបណ្តាញសង្គមថ្មីៗនេះ បានបង្ហាញឲ្យឃើញពីការលំបាករបស់ប្អូនប្រុសម្នាក់ដែលប្រឹងលក់លៀសហាល តែចំពេលមេឃភ្លៀង ធ្វើឲ្យលៀសខូចខាតអស់។ វិដេអូនេះត្រូវបានបងប្អូនក្នុងបណ្តាញសង្គមចែករំលែកជាច្រើន។ វីដេអូរបស់ប្អូនប្រុសត្រូវបានចែកចាយឃើញដល់ឧកញ៉ា ខេមរៈ សិរីមន្ត ហើយលោកឧកញ៉ាក៏បានប្រកាសស្វែងរកផ្ទះរបស់ប្អូនប្រុសផងដែរ ដោយសារលោកឧកញ៉ាចង់ជួយ។

យោងតាមការបង្ហោះពីលោក តាំង គីមឡេង មុននេះបន្តិចបានឲ្យដឹងថា ឥលូវនេះប្អូនប្រុសលក់លៀសហាលបានមកជួយលោកឧកញ៉ា ខេមរៈ សិរីមន្ត ហើយ។ លោក តាំង គីមឡេង បានរៀបរាប់ថា “ប្អូនប្រុសសំណាងដែលមានការជួយច្រេីនពីមហាជន​ ដោយការជួយគឺក្នុងន័យខ្មែរស្រឡាញ់ខ្មែរ…និងឃេីញពីភាពតស៊ូរបស់ប្អូនធ្វេីអោយគ្រប់គ្នាអាណិតស្រឡាញ់ អ្នកលំបាកមានច្រេីនទៀតតែនេះប្អូនប្រុសទទួលបានសំណាងមួយដែលអ្នកខ្លះមិនទាន់មានមកដល់❤️️💚🙏”៕

Share This Post: