កូវីដ-១៩
ក្រសួងរកឃើញអ្នកឆ្លងថ្មី 59នាក់ (ករណីនាំចូល 01នាក់ និងឆ្លងសហគមន៍ 58នាក់) ប្រភេទអូមីក្រុងទាំងអស់ ខណៈអ្នកជាសះស្បើយ 97នាក់
BY Khmernote Media
March 25, 2022
នៅថ្ងៃទី25 ខែមីនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 59នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 58នាក់ និងករណីនាំចូលចំនួន 01នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 97នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 135,344 នាក់, ករណីជាសះស្បើយសរុប 131,313 នាក់ និងស្លាប់សរុប 3,054 នាក់៕
