Digi ផ្តល់សេវាកម្ម Digi Family TV ដើម្បីផ្តល់បទពិសោធន៍ថ្មីក្នុងយុគសម័យទំនើប
ភ្នំពេញ ៖ ក្រុមហ៊ុន អ៊ីនធឺណែត Digiគឺ ជាក្រុមហ៊ុនដែលឈានមុខ គេ នៅ កម្ពុជា លើ ការផ្ដល់ សេវាកម្មអ៊ីនធឺណែត បានដាក់ ចេញ នៅ សេវាកម្មថ្មី Digi Family TV សម្រាប់ អតិថិជន របស់ខ្លួន ក្នុងការ ទទួល នៅ បទពិសោធន៍ ជីវិត ថ្មី ក្នុងការទស្សនា កម្មវិធី ទូរទស្សន៍ បែប ឆ្លា ត់ វ័យ ។ Digi Family TV គឺជា ម្រោ ង ថ្មី ដែល អាច ផ្ដល់ ជម្រើស ច្រើន ដល់ អ្នកប្រើប្រាស់ ដូចជា ការកម្សាន្ត ចំណេះដឹង និងកម្មវិធីជាច្រើនទៀត ដើម្បីបម្រើជូនអតិថិជន។

លោក Julien Lussiez ប្រធាន ផ្នែក ទីផ្សារ នៃ ក្រុមហ៊ុន Digi បាន មានប្រសាសន៍ថា Digi Family TV ជាសេវាកម្មថ្មីមួយដើម្បីអោយទទួលបានការកម្សាន្តជាច្រើនក៏ដូចជា ចំណេះដឹងជាច្រើនពីវា។ អតិថិជន អាច ទស្សនា ការផ្សាយ ផ្ទាល់ កម្មវិធី ទូរទស្សន៍ ក៏ដូចជា Replay កម្មវធីទូរទស្សន៍ របស់អ្នកសារឡើងវិញត្រង់កន្លែងដែលអ្នកខកខានមិនបានមើលក៏បាន។
លោក បន្តថា គម្រោង នេះ គឺជា ការ ផ្ដល់នៅ សេវាកម្ម ទូរទស្សន៍ បែប ឆ្លា ត់ វ័យ ដែលមាន មុខងា និង ជម្រើស ជាច្រើន ខុសពី ទូរទស្សន៍ ដែល ពលរដ្ឋ កម្ពុជា កំពុងមាន សព្វថ្ងៃ អតិថិជន នឹង ទទួលបាន នូវ បទពិសោធ ថ្មី រួមជាមួយ ការចំណាយ តិច ។
Family Plus គឺជាគម្រោងរួមគ្នារវាង Digi និង SingMeng ដែលសុទ្ធសឹងតែជាក្រុមហ៊ុនមានជំនាញលើពហុប្រព័ន្ធផ្សព្វផ្សាយ និងឈានមុខគេនៅកម្ពុជា ដើម្បីនាំយកនូវបច្ចេកវិទ្យាថ្មីសម្រាប់ពលរដ្ឋកម្ពុជា។


ជាមួយគ្នានេះផងដែរ ក្រុមហ៊ុន Digi ក៏បានផ្តល់នូវគម្រោងសេវាកម្មថ្មីជូនអតិថិជនផងដែរ គឺ Digi Family Plus ដែលអតិថិជននឹងទទួលបាន សេវាកម្ម២ ក្នុងគម្រោងតែមួយ គឺសេវាកម្ម អ៊ីនធឺណែត និង សេវាកម្ម Family TV ដោយ ក្នុងនោះ អតិថិជន អាច ជ្រើសរើស ការចំណាយ ១៥.៩៩ ដុល្លារ ទទួលបាន អ៊ីនធឺណិត ៩ មេកាបៃ ,១៩.៩៩ ដុល្លារ ទទួលបាន អ៊ីនធឺណិត ១២ មេកាបៃ , និង ២៩.៩៩ ដុល្លារ ទទួលបាន អ៊ីនធឺណិត ១៥ មេកាបៃ ក្នុង មួយខែ រួមទាំង ការទទួល បានការ តម្លើង ដោយ មិន គិតថ្លៃ ៕
លោកAndrey Sheen ប្រធានផ្នែកប្រតិបត្តិនៃក្រុមហ៊ុន SingMeng លើកឡើងថា ក្រុមហ៊ុន Digi និង SingMeng បានសម្រិតសម្រាំងគុណភាពអ៊ីនធើណិត ទាំងគុណភាពផលិតផល និងរូបភាពកម្រិត 4K របស់ខ្លួនទៅតាមការចង់បានរបស់អតិថិជន។ កម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្កាល់ ដូច្នេះពលរដ្ឋកម្ពុជាគួរតែទទួលបានជីវិតបែបរស់រវើក។

អតិថិជនអាចមកសាកល្បងគម្រោង Family Plus នៅការិយាល័យកណ្ដាលរបស់ Digi ដែលស្ថិតនៅ អាស័យដ្ឋាន ៣៦៨ ផ្លូវ ១៦៣ ខណ្ឌចំការមន សង្កាត់អូឡាំពិក រាជធានីភ្នំពេញ។ ទំនាក់ទំនងទូរស័ព្ទលេខ ០៨៩ ៨៨៨ ៩៩២ និង ០៩៨ ៨៨៨ ៩៩២ ឬគេហទំព័រ www.digi.com.kh ៕
