សង្គម

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសបរិច្ចាគថវិកា ២លានដុល្លារជូនកាកបាទក្រហមកម្ពុជា

BY
Khmernote Media
March 26, 2022

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលមហាជនជាច្រើនបានស្គាល់ថា ជាមហាសេដ្ឋីវ័យក្មេងម្នាក់កំពុងតែមានប្រជាប្រិយភាពជោគជ័យលើវិស័យជំនួញអចលនទ្រព្យ ហើយកន្លងមកអ្នកឧកញ៉ា ក៏បានធ្លាប់បានបរិច្ចាគជាច្រើនលានដុល្លារជួយរដ្ឋាភិបាល ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ផងដែរ។

នាពេលថ្មីៗនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើការប្រកាសជាសាធារណៈនៅលើបណ្តាញសង្គមហ្វេសប៊ុកថា អ្នកឧកញ៉ាបរិច្ចាគថវិកា២លានដុល្លារជូនកាកបាទក្រហមផងដែរ។ អ្នកឧកញ៉ា បានមានប្រសាសន៍ថា “ខ្ញុំ និងគ្រួសារសូមបរិច្ចាគជូនកាកបាទក្រហមកម្ពុជាថវិកាចំនួន 2លានដុល្លារ ដើម្បីចូលរួមបុព្វហេតុមនុស្សធម៌ ប្រទេសជាតិយើង🙏🙏🙏🙏”

Share This Post: