សេដ្ឋីកសិកម្មនៅកម្ពុជា ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បញ្ជាក់ថា ឆ្នាំនេះស្វាយកែវរមៀតរបស់លោក ចុះថ្លៃខ្លាំងលក់បានតែ ២០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ខណៈដែលទំនិញឡើងថ្លៃស្ទើគ្រប់មុខ
- March 27, 2022
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែលគេស្គាល់ថាជាសេដ្ឋីកសិកម្មនៅកម្ពុជា បានបង្ហោះសារមួយឃ្លាជុំវិញជីវិតពិតរបស់អ្នកប្រកបអាជីវកម្មដាំស្វាយកែវរមៀត ដោយក្នុងឆ្នាំ២០២២នេះតំលៃរបស់វាបានធ្លាក់យ៉ាងខ្លាំងស្ទើតែដល់កំរិតសូន្យទៅហើយ។ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានរៀបរាប់នៅលើទំព័រ Facebook ផ្លូវការរបស់លោកនារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ នេះថា៖

“ថ្ងៃនេះខ្ញុំសុំនិយាយពីជីវិតពិតរបស់អ្នកប្រកបអាជីវកម្មដាំស្វាយកែវរមៀត សម្រាប់រដូវប្រមូលផលនៅដេីមឆ្នាំ២០២២នេះ តម្លៃផ្លែស្វាយក្រៅកញ្ចប់លក់អោយឈ្មួញក្នុងស្រុកបានតែ២០០រៀលមួយគីឡូទេ ពួកគាត់មកបេះដល់ចំការដឹកយកទៅលក់ចែកចាយបន្ត នៅតាមទីផ្សារក្នុងស្រុកបានតម្លៃជាមធ្យមតែ៥០០រៀលទេ បេីព្រាបធៀបតម្លៃកាលពីមុនវិបត្តិកូវិត១៩ តម្លៃផ្លែស្វាយកែវរមៀតក្រៅកញ្ចប់យ៉ាងថោកបំផុតក៏លក់បាន១.០០០រៀលដែ នៅពេលនេះតម្លៃទំនិញឡេីងថ្លៃស្ទេីតែគ្រប់មុខ អភ័ព្វអីតែតម្លៃផ្លែស្វាយកែវរមៀតចុះថ្លៃស្ទេីតែដល់កំរិតសូនទៅហេីយ ផលផ្លែស្វាយចំការខ្ញុំជាមធ្យមមួយរយតោនក្នុងមួយៗ។”








- Share This Post:






