ចុះថ្លៃ 20% ជាមួយ BookMeBus ក្នុង ABA Mobile!
- BY
- Liny Chan
- March 29, 2022
ធនាគារ ABA សហការជាមួយ BookMeBus ដែលជាកម្មវិធីទិញសំបុត្រធ្វើដំណើរឈានមុខក្នុងប្រទេស ផ្ដល់ជូនការបញ្ចុះតម្លៃផ្ដាច់មុខ 20% លើសំបុត្រគ្រប់ប្រភេទក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ សម្រាប់ការទិញពីថ្ងៃ 28 មីនា ដល់ថ្ងៃ 10 មេសា 2022 ក្នុងកម្មវិធី ABA Mobile!

រីករាយទទួលយកភាពងាយស្រួល ហើយកក់មធ្យោបាយធ្វើដំណើរសម្រាប់ថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខ ឥឡូវនេះ!
រយៈពេលទិញ៖ ពីថ្ងៃ 28 មីនា ដល់ថ្ងៃ 10 មេសា 2022 (រួមបញ្ចូលថ្ងៃទាំងពីរ)។
រយៈពេលធ្វើដំណើរ៖ ថ្ងៃណាក៏បាន។
ជំហានងាយៗដើម្បីទទួលបានការបញ្ចុះតម្លៃនេះសម្រាប់សំបុត្រឡានក្រុង/កាណូត៖
1. បើកកម្មវិធី ABA Mobile ហើយចុចប៊ូតុង សេវាកម្ម1;
2. ចុច BookMeBus;
3. ជ្រើសរើសមធ្យោបាយធ្វើដំណើរ,ទិសដៅ និងថ្ងៃចេញដំណើរ;
4. បញ្ជាក់ រួចទូទាត់ជាមួយ ABA PAY។
1មុខងារនេះមាននៅក្នុងកំណែចុងក្រោយរបស់ ABA Mobile
ខ និងលក្ខខណ្ឌ
– ប្រម៉ូសិននេះផ្ដាច់មុខសម្រាប់អ្នកប្រើកម្មវិធី ABA Mobile។
– ប្រម៉ូសិននេះសម្រាប់ការទិញសំបុត្រឡានក្រុង និងកាណូត និងសម្រាប់ក្រុមហ៊ុនដឹកអ្នកដំណើរ ចូលរួម* កក់តាម BookMeBus ក្នុង ABA Mobile អំឡុងពេលប្រូម៉ូសិនប៉ុណ្ណោះ។
– សំបុត្រទិញអំឡុងពេលប្រូម៉ូសិនមិនអាចប្ដូរ លុបចោល និងប្ដូរជាប្រាក់វិញបានឡើយ។
– ប្រូម៉ូសិននេះមិនអាចប្រើផ្គួបនឹងប្រូម៉ូសិនផ្សេងដែលផ្ដល់ដោយធនាគារ ABA និង/ឬ BookMeBus អំឡុងពេល និងបន្ទាប់ពីរយៈពេលប្រូម៉ូសិនឡើយ។
– ករណីមានវិវាទណាមួយ ការសម្រេចចិត្តរបស់ធនាគារ ABA និង BookMeBus ជាការសម្រេច ចិត្តចុងក្រោយ។
– ប្រូម៉ូសិននេះធ្វើឡើងតាមគោលការណ៍ ‘មកមុនបានមុន’។
– ធនាគារ ABA និង BookMeBus រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការបញ្ចប់ប្រូម៉ូសិននេះ ឬផ្លាស់ប្ដូរ លុបចោល ឬបន្ថែមខ និងលក្ខខណ្ឌណាមួយដោយមិនជម្រាបដំណឹងជាមុនឡើយ។
ក្រុមហ៊ុនដឹកអ្នកដំណើរចូលរួម

- Share This Post:






