Kaka KH ហួសចិត្តយ៉ាងខ្លាំង ចំពោះវីដេអូ Prank លេងសើចរបស់យុវជនម្នាក់ ដែលហាក់ប្រមាថមើលងាយមកលើព្រះសង្ឃ (មានវីដេអូ)
- March 30, 2022
មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញមានក្រុមយុវវ័យមួយចំនួននិយមចូលចិត្តបង្កើតវីដេអូបែបលេងសើច ដែលគេតែងនិយមនៅថា វីដេអូ Prank ហើយបង្ហោះចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយមានអ្នកទស្សនាជាច្រើន។ ប៉ុន្តែថ្មីៗនេះ មានវីដេអូ Prank មួយរបស់យុវជនម្នាក់ ទទួលបានការរិះគន់យ៉ាងខ្លាំង ដោយសារតែវីដេអូលេងសើចនោះហាក់មានលក្ខណៈប្រមាថយ៉ាងធ្ងន់មកលើព្រះសង្ឃ ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋជាច្រើនសម្តែងការមិនពេញចិត្ត ចំពោះទង្វើរបស់យុវជននោះ។

ជុំវិញវីដេអូ Prank នេះដែរ អ្នកលេងហ្វេសប៊ុកដ៏មានប្រជាប្រិយភាពម្នាក់ ដែលគេតែងតែស្គាល់គឺ អ្នកនាង Kaka KH ក៏បានចេញមុខប្រតិកម្ម និងហួសចិត្តយ៉ាងខ្លាំង ចំពោះទង្វើរបស់យុវជនរូបនោះ ដែលលេងសើចមិនសមរម្យទាល់តែសោះមកលើព្រះសង្ឃ។ អ្នកនាង Kaka KH បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកថា “កាន់តែលើសហើយពេលនេះ!!! សូមឲ្យមន្ត្រីនិងក្រសួងពាក់ព័ន្ធពិចារណានិងចាប់វិធានការតាមការគួរ!!!😡 នេះគឺជាការប្រមាថធន់ធ្ងរលើបុគ្គលដែលជាព្រះសង្ឃដែលមនុស្សទាំងអស់គោរព🙏🏻”។ មកស្តាប់ការបញ្ចេញមតិរបស់អ្នកនាង Kaka KH ទាំងអស់គ្នា៖

- Share This Post:






