សង្គម

ក្រុមភេរវករបើករថយន្តបំផ្ទុះគ្រាប់បែកអត្តឃាតនៅម៉ាលី បណ្តាលឲ្យរបួសមនុស្ស១៤នាក់ ក្នុងនោះក៏មានពលរដ្ឋខ្មែរយើងផងដែរ

BY
Khmernote Media
November 14, 2018

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិបានឲ្យដឹងថា នៅវេលាម៉ោង១៩ និង១២នាទីយប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ (ម៉ោងនៅប្រទេសម៉ាលី) ត្រូវនឹងព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ (ម៉ោងនៅកម្ពុជា) មានក្រុមភេរវករបើករថយ្តបំផ្ទុះគ្រាប់បែកអត្តឃាតចូលទីតាំងស្នាក់នៅរបស់អង្គការសហប្រជាជាតិ នៅតំបន់ហ្កាវ ប្រទេសម៉ាលី ដែលបានបណ្តាលឲ្យបាត់បង់ជីវិតជនជាតិម៉ាលី២នាក់ ព្រមទាំងរបួស១៤នាក់ ដែលក្នុងនោះមានពលរដ្ឋខ្មែរ ដែលធ្វើការជាមួយអង្គការសហប្រជាជាតិចំនួន៤នាក់រងរបួសផងដែរ។ បច្ចុប្បន្នជនរងគ្រោះខ្មែររបួសធ្ងន់ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យកម្រិត២ របស់ចិននៅក្នុងប្រទេសម៉ាលី ចំណែកអ្នករបួសស្រាលត្រូវបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យក្បែរនោះ។

បញ្ជាក់ផងដែរថា សម្រាប់កម្លាំងរក្សាសន្តិភាពរបស់កម្ពុជា (ទាហានមួកខៀវ) ដែល បំពេញបេសកកម្មនៅតំបន់នេះ មិនមានគ្រោះថ្នាក់ដោយហេតុការណ៍ខាងលើទេ៕

អត្ថបទ៖ សេម

Share This Post: