សិល្បៈ

Kwan jeap អ្នកចាត់ការទូទៅរបស់កំពូលតារាស្រី Chompoo araya រៀបរាប់ទាំងទឹកភ្នែកថា បើមិនមាននាងក៏គ្មានខ្ញុំក្នុងថ្ងៃនេះ

BY
autoadmin
March 31, 2022

អ្នកនាង Kwan jeap រៀបរាប់ពីដំណើរដើមទងដែលបានក្លាយទៅជា អ្នកចាត់ការផ្ទាល់ខ្លួនរបស់កំពូលតារាស្រី Chompoo araya បង្ហើបប្រាប់ទាំងទឹកភ្នែកអំពីអារម្មណ៍រំភើបដែលបានមើលថែគ្នា ក្រោយពីបានស្តាប់ហើយធ្វើអោយមហាជនអួលដើមករផងដែរ។ ដោយអ្នកចាត់ការផ្ទាល់ខ្លួនរបស់កំពូលតារាល្បីបានរៀបរាប់ពី ចំណុចចាប់ផ្តើមដែលធ្វើអោយរូបនាងបានស្គាល់ជាមួយ អ្នកនាង Chompoo គឺ កាលនោះរូបនាងគឺត្រឹមតែជាបុគ្គលិកលក់គ្រឿងសំអាង ហើយអ្នកនាង Chompoo ក៏បានដើរចូលមកសួររូបនាងថា តើម្ស៉ៅផាត់នេះប្រើល្អរឺទេ? ក្រោយមកទៀតអ្នកនាង Chompoo ក៏បានអោយលេខទូរស័ព្ទទៅកាន់អ្នកនាង Kwan jeab ដោយបានប្រាប់ថា ប្រសិនបើមានផលិតផលគ្រឿងសំអាងមកថ្មីជួយខលប្រាប់ផង។

បន្ទាប់មកទៀត អ្នកនាង Kwan jeab បានប្រាប់ពីមូលហេតុដែលធ្វើអោយរូបនាងកាន់តែស្និតស្នាលជាមួយកំពូលតារាស្រី Chompoo araya នោះ

ដោយសារតែ Kwan jeab បានខលប្រាប់ អ្នកនាង Chompoo ជារឿយៗរាល់ពេលដែលមានផលិតផលគ្រឿងសំអាងចេញថ្មី និងចូលស្តុកថ្មី ដោយ Kwan jeab បាននិយាយបន្ថែមទៀតថា Chompoo គឺជា Top spender រឺ ម៉ូយពិសេសរបស់ផលិតផលគ្រឿងសំអាងនេះទៅហើយ Kwan jeab បានបន្តទៀតថា Chompoo គឺជាអ្នកដែលបបួលរូបនាងអោយចូលមកធ្វើការជាមួយ ដោយសារតែពេលនោះ Chompoo កំពុងតែបើកហាងធ្វើសក់ទើបចង់បបួលអោយ Kwan jeab មកធ្វើជាអ្នកចាត់ការទូទៅនៅហាងនាង ព្រមទាំងមើលការខុសត្រូវតារាងការងារអោយអ្នកនាង Chompooផងដែរ។ បន្តពីនោះមកទៀត Kwan jeab ក៏ក្លាយទៅជាអ្នកចាត់ការផ្ទាល់ខ្លួនរបស់អ្នកនាងយ៉ាងពេញសិទ្ធិ និងមានសិទ្ធិសម្រេចចិត្តក្នុងការទទួលការងារអោយអ្នកនាង Chompoo តែម្តង។

Kwan jeab បានរៀបរាប់ទាំងរំភើបនិងអួលដើមករថា អ្នកនាង Chompoo គឺជាមនុស្សតែម្នាក់គត់ដែលបានផ្តល់ឱកាសអោយរូបនាងធ្វើគ្រប់ផ្នែកទាំងអស់ ដូចជារឿងដែលហៅអោយរូបនាងឈប់ធ្វើការមកធ្វើជា អ្នកចាត់ការផ្ទាល់ខ្លួនដល់រូបនាង ដែលកាលពីនោះ Chompoo គឺកំពុងជាតារាល្បីស្រាប់ហើយ នាងអាចជ្រើសរើសនៅជាមួយអ្នកចាត់ការល្បីផ្សេងទៀតក៏បាន ប៉ុន្តែ Chompoo បែរជា ជ្រើសរើសយក Kwan jeab មិនត្រឹមតែប៉ុណ្ណោះ នៅពេលដែល Kwan jeab មានបញ្ហា គាត់ថែមទាំងជួយជ្រោមជ្រែង អោយចូលទៅថតជាតារាកំបុិកកំប៉ុក ដោយ Kwan មិនធ្លាប់បានទទួលឡើយ រហូតដល់ពេលមួយ Chompoo ក៏បានណែនាំអោយបង្កើតជា កម្មវិធីតាមអនឡាញដែរ Chompoo នេះហើយដែលជាអ្នកបបួលអោយធ្វើ ទើបសម្រេចចិត្តសាកធ្វើហើយក៏ទទួលបានជោគជ័យដោយកម្មវិធីអនឡាញនោះមានឈ្មោះថា สัปปาก kwanjeab ។

ជាចុងក្រោយ Kwan jeab និយាយទាំងទឹកភ្នែកទៀតថា អរគុណ Chompoo ចំពោះគ្រប់យ៉ាងបើមិនមាន Chompoo ក៏មិនមាន Kwan jeab ក្នុងថ្ងៃនេះ ហើយក៏មិនអាចមើលថែក្រុមគ្រួសារ រួមទាំងមើលថែខ្លួនឯងក្នុងថ្ងៃនេះបាននោះទេ គ្រប់យ៉ាងគឺមកពី ឱកាសនិងសេចក្តីទុកចិត្តដែល Chompoo បានផ្តល់អោយ រួចទាំងបញ្ចប់ដោយប្រយោគមួយថា គ្រប់យ៉ាងដែលពួកយើងបានផ្តល់អោយគ្នានោះគឺ សេចក្តីស្រឡាញ់និងបំណងល្អដែលមានចំពោះគ្នាទៅវិញទៅមក។

ប្រភព Sanook.com
បកប្រែដោយ Bee

Share This Post: