ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នរណាខ្លះឱ្យតែអានសៀវភៅហើយងងុយគេង តោះមកដឹងពីមូលហេតុ និងវិធីកុំឱ្យអានសៀវភៅហើយងងុយគេងទៀត

    BY autoadmin April 1, 2022
    នរណាខ្លះឱ្យតែអានសៀវភៅហើយងងុយគេង តោះមកដឹងពីមូលហេតុ និងវិធីកុំឱ្យអានសៀវភៅហើយងងុយគេងទៀត

    នរណាខ្លះដែលអានសៀវភៅហើយងងុយគេងលើកដៃឡើង! ប្រាកដណាស់ថា មិនមែនទាំងអស់គ្នាទេដែលអានសៀវភៅហើយប្រាកដជាងងុយគេង ប៉ុន្តែក៏មានបងប្អូនមួយចំនួនដែរមែនទេ ដែលតែងអានសៀវភៅហើយងងុយគេង ថ្ងៃនេះយើងមានទិន្នន័យសរុបមកចែកជូន តោះយើងនាំគ្នាមកមើលទាំងអស់គ្នា៖

    -ងងុយគេងស្រាប់ហើយ៖ ពេលខ្លះរាងកាយយើងសម្រាកមិនបានគ្រប់គ្រាន់ ប៉ុន្តែត្រូវបង្ខំចិត្តបើកភ្នែកប្រឹងអានដើម្បីប្រឡង រឺ ធ្វើរបាយការណ៍

    -អត្ថន័យនៃប្រធានបទមិនមានអ្វីដែលគួរអោយចាប់អារម្មណ៍ ទើបបណ្តាលអោយយើងធុញ ហើយការធុញនេះឯងជំរុញអោយខួរក្បាលដើរ ទើបបណ្តាលអោយងងុយគេង

    -កែវភ្នែកត្រូវបានប្រើការធ្ងន់ កែវភ្នែកដែលត្រូវប្រឹងសម្លឹងចុះឡើងហើយវាក៏ធ្វើការស្របពេលជាមួយនឹងខួរក្បាលដែលប្រឹងគិតប្រឹងបក និងសរុបអត្ថន័យនៃអត្ថបទដែលយើងបានអាន នៅពេលដែលមុខងារទាំងពីរត្រូវប្រើការធ្ងន់វានឹងកើតជាអាការៈទន់ភ្នែកចង់បិទនេះឯង

    – រាល់ពេលដែលអានសៀវភៅតែស្ថិតក្នុងឥរិយាបទស្រួល ដូចជា អានលើគ្រែ លើសាឡុង នៅពេលដែលរាងកាយបានសម្រាកនៅឥរិយាបទដែលស្រួលខ្លួន នោះសាច់ដុំត្រូវបានសម្រាកទើបបណ្តាលអោយមានអារម្មណ៍ថាងងុយគេងផងដែរ។

    តើគួរធ្វើបែបណា ទើបមិនងងុយគេងនៅពេលដែលអានសៀវភៅ?

    គួរអានសៀវភៅរាល់ពេលដែលសម្រាកបានគ្រប់គ្រាន់ អានបញ្ចេញសម្លេងផងអានផង អាននៅកន្លែងដែលមានពន្លឺភ្លឺគ្រប់គ្រាន់ គួរអង្គុយអានលើកៅអី ទទួលទានទឹកក្នុងអំឡុងពេលដែលអានសៀវភៅ ធ្វើតាមវិធីទាំងនេះនឹងជួយអោយមិនងងុយគេងនៅពេលដែលអានសៀវភៅ។

    ប្រភព៖ sanook
    បកប្រែអត្ថបទ Bee

    Share This Post: