សង្គម

កំពុងតែរៀបមង្គលការ ស្រាប់តែបាត់លុយទឹកដោះជាង៣ម៉ឺនដុល្លារផ្អើលពេញរោងការ ចុងក្រោយទើបដឹងថា កូនកំលោះជាអ្នកយក ហើយលុយនោះជួលគេយកមកធ្វើថ្លៃទឹកដោះ ដើម្បីឲ្យមើលទៅឃើញច្រើន

BY
autoadmin
April 2, 2022

ថៃ: កាលពីពេលថ្មីៗកន្លងទៅនេះ មានករណីដែលជាងថតរូបក្នុងថ្ងៃមង្គលការមួយបានផុសនៅក្នុងអាខោនហ្វេសប៊ុក រឿងមិត្តរួមអាជីព ក្រោយពីខ្លួនបានទៅទទួលការងារជាជាងថតសម្រាប់មង្គលការអោយកូនកំលោះ-កូនក្រមុំមួយគូ នៅខេត្ត កាំផែងផេត។ ក្រោយពីមង្គលការត្រូវបានបញ្ចប់ហើយ ខ្លួនបានធ្វើដំណើរត្រឡប់ទៅសម្រាកនៅឯសណ្ឋាគារ ក្រោយមកក៏បានទទួលការហៅចូលពីក្រុមការងារដែលរៀបចំពិធីមង្គលការនោះបានប្រាប់ថា លុយបណ្ណាការចំនួន ១លានបាត(ជាង៣មុឺនដុល្លា) របស់កូនកំលោះ-កូនក្រមុំបានបាត់ ទើបប្រាប់អោយរូបលោកធ្វើដំណើរទៅជួបជាមួយនឹងម្ចាស់កម្មវិធី ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់ចំពោះម្ចាស់កម្មវិធី។

ប៉ុន្តែក្រោយពេលដែលធ្វើដំណើរទៅដល់បែរជាត្រូវសាច់ញាតិរបស់កូនកំលោះ-កូនក្រមុំស្តីបន្ទោសរហូតធ្វើអោយរូបលោកខ្មាស់យ៉ាងខ្លាំង ទើបរូបលោកបានទៅដាក់ពាក្យបណ្តឹងទុកជាភស្តុតាង ដើម្បីបង្ហាញពីភាពស្មោះត្រង់របស់លោក ខណៈពេលដែលកូនកំលោះ កូនក្រមុំ ពុំទាន់បានធ្វើដំណើរមកបំភ្លឺនៅជុំវិញករណីនេះចំពោះសមត្ថកិច្ចទេ។

ថ្មីៗនេះ មេបញ្ជាការរងនគរបាល ខេត្តកាំផែងផេត បានថ្លែងថា ជាដំបូងកូនកំលោះ គឺជាថម(ស្រីធ្វើប្រុស) បានសារភាពថា បានជួលលុយចំនួន ១លានបាត(ជាង ៣មុឺនដុល្លា) ក្នុងតម្លៃ៤មុឺនបាត(ជាង១ពាន់២រយដុល្លាអាមេរិក) ពីក្រុមហ៊ុនមួយនៃទីក្រុងបាងកក ដោយឳពុកម្តាយខាងកូនក្រមុំពុំបានដឹងឡើយថា ខ្លួនបានជួលលុយចំនួន១លានបាត (ជាង៣មុឺនដុល្លា)ដើម្បីយកមកធ្វើជាថ្លៃបណ្ណាការរឺថ្លៃទឹកដោះ។ ចំណែកកូនក្រមុំក៏ពុំបានដឹងរឿងនេះដូចគ្នា បើទោះជាកូនក្រមុំដឹងរឿងរឺចូលរួមបោកប្រាស់នេះក៏មិនជាប់ទោសដូចគ្នា ដោយសារតែម្តាយឳពុកខាងកូនក្រមុំពុំប្តឹងដល់កូនស្រីខ្លួនទេ ប៉ុន្តែឳពុកម្តាយនឹងដាក់ពាក្យបណ្តឹងទៅលើ កូនកំលោះនោះទៅវិញ។

ក្នុងរឿងនេះដែរ កូនកំលោះបានសារភាពថាខ្លួនទេដែលជាអ្នកយកលុយ១លានបាតនោះទៅ ព្រោះលុយ១លានបាតដែលជួលមកនោះ មានបុគ្គលិកក្រុមហ៊ុនតាមមកយកលុយនោះត្រឡប់ទៅវិញក្រោយចប់កម្មវិធីដោយខ្លួនបានជួលពីក្រុមហ៊ុនមួយនៅទីក្រុងបាងកកក្នុងតម្លៃ៤មុឺនបាន(ជាង១ពាន់២រយដុល្លារ)។

តាមភស្តុតាងដែលបានឃើញសរបញ្ជាក់អោយដឹងថា ពិតជាលុយដែលបានជួលពីក្រុមហ៊ុននៅទីក្រុងបាងកកនោះពិតប្រាកដមែន ដោយកូនកំលោះជាអ្នកធ្វើរឿងនេះតែម្នាក់ឯង ដោយសមត្ថកិច្ចត្រៀមដាក់ពាក្យបណ្តឹងកូនកំលោះពីបទលួចទ្រព្យនៅក្នុងគេហដ្ឋាននាពេលថ្ងៃ៕

អត្ថបទ៖ Bee
ប្រភព៖ thairath

Share This Post: