គន្លឹះទាំង៧ ដើម្បីបង្កើនកម្លាំងចិត្ត និងបង្កើនភាពស្វាហាប់អោយខ្លួនឯង
- BY
- autoadmin
- April 2, 2022
វាជារឿងធម្មតាដែលអ្នកទាំងអស់គ្នាច្បាស់ជាធ្លាប់មានពេលមួយដែលអស់កម្លាំងចិត្តក្នុងការធ្វើការងារ ហើយថែមទាំងមានអារម្មណ៍ថាមិនចង់ធ្វើអ្វីទាំងអស់។ ក្រៅពីភាពស្រ្តេសចំពោះការងារហើយ ថែមទាំងជួបនៅបញ្ហាផ្ទាល់ខ្លួនផ្សេងៗបន្ថែមទៀតនោះ កាន់តែធ្វើអោយអស់កម្លាំងកាយ និងចិត្តក្នុងការធ្វើការថែមទៀតផង។ ថ្ងៃនេះដែរយើងមានគន្លឹះចំនួន ៧មកចែករំលែកក្នុងការបង្កើនកម្លាំងចិត្តធ្វើការងារបន្តទៅដោយរីករាយស្រស់ស្រាយដូចខាងក្រោម៖

១/ប្តូរបរិយាកាសក្នុងការធ្វើការ៖ ការដែលបានអង្គុយធ្វើការនៅកន្លែងដែលមានបរិយាកាសថ្មីៗ ដោយការរៀបចំតុការងារថ្មី រឺអាចផ្លាស់ប្តូរទីតាំងដែលក្បែរបង្អួច រឺមានភាពស្ងប់ស្ងាត់ល្អ អាចធ្វើអោយអារម្មណ៍យើងស្ងប់ស្ងាត់នឹងមានគំនិតថ្មីៗចំពោះការងារ។
២/ខ្ចិលខ្លះមិនខុសទេ៖ រកពេលសម្រាកលំហែកាយដើម្បីអោយខួរក្បាលបានសម្រាក រួចចាំត្រឡប់មកបង្ហលយការងារតាមពេលកំណត់
៣/ការបានបញ្ចេញអារម្មណ៍តានតឹង៖ ការដែលមានអ្នកស្តាប់និងផ្តល់មតិយោបល់ ដ៏ល្អពីបញ្ហាដែលយើងបានជួប អាចជួយបន្ធូរអារម្មណ៍និងភាពនឿយហត់ក្នុងចិត្តបានមួយកម្រិតថែមទៀតផង។
៤/រកពេលធ្វើនៅអ្វីដែលខ្លួនចូលចិត្តនៅថ្ងៃឈប់សម្រាករឺពេលចេញពីការងារ៖ ដូចជា ការចេញទៅមើលកុន ទិញឥវ៉ាន់ ជួបជុំញាំអ្វីជាមួយមិត្តភក្តិ រឺ អាចជាទៅដើរលេងខេត្តជាមួយក្រុមការងាររឺមិត្តភក្តិ ក៏អាចជួយអោយអារម្មណ៍ស្រស់ស្រាយ ហើយថែមទាំងមានកម្លាំងចិត្តប្រឹងធ្វើការសន្សំលុយបំពេញក្តីសុខអោយខ្លួនឯងទៀតផង
៥/នៅក្បែរមនុស្សជាទីស្រឡាញ់៖ ការដែលបានជួបរឺនៅក្បែរមនុស្សជាទីស្រឡាញ់ប្រៀបដូចជាបានសាកថ្មអោយជីវិតដើម្បីតស៊ូជំនះឧបសគ្គចំពោះការងារនិងបន្ធូរអារម្មណ៍បាន។
៦/ការហាត់ប្រាណ៖ ការហាត់ប្រាណអាចជួយកាត់បន្ថយនៅអារម្មណ៍ស្មុគស្មាញ ថែមទាំងជួយអោយរាង្គកាយមានសុខភាពល្អនិងអារម្មណ៍ស្រស់ស្រាយ ស្រឡះក្នុងខ្លួនថែមទាំងគេងលក់ស្រួលទៀតផង។
៧/ការសម្រាកអោយបានគ្រប់គ្រាន់៖ ចំពោះចំណុចនឹះគឺសំខាន់បំផុត ព្រោះការដែលរាង្គកាយយើងសម្រាកមិនបានគ្រប់គ្រាន់នឹងបណ្តាលអោយខួរក្បាលមិនស្រឡះ គិតយឺត អស់កម្លាំង ឆាប់មានអារម្មណ៍ម៉ួម៉ៅធុញថប់ ថែមទាំងអាចប៉ះពាល់ដល់លទ្ធផលការងារ និងសុខភាពយើងថែមទៀតផង៕

ប្រភព៖ sanook
បកប្រែអត្ថបទ Bee
- Share This Post:






