ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្បួនថែរក្សាស្បែកទាំង ៦ចំណុច ក្នុងរដូវក្តៅ ការពារស្បែកបានល្អ មិនខូចមិនព្រួយបារម្ភ

    BY autoadmin April 2, 2022
    ក្បួនថែរក្សាស្បែកទាំង ៦ចំណុច ក្នុងរដូវក្តៅ ការពារស្បែកបានល្អ មិនខូចមិនព្រួយបារម្ភ

    សម្រាប់មិត្តស្ត្រីហើយនិងបុរស ច្បាស់ជាមានការព្រួយបារម្មណ៍ចំពោះស្បែកខ្លះដែរហើយមែនទេ នៅពេលដែលឈានដល់រដូវក្តៅរឺអាកាសធាតុក្តៅ។ ដោយសារតែកម្តៅថ្ងៃអាចដុតបំផ្លាញស្បែកបណ្តាលអោយស្បែក ខ្មៅ ខ្លោច ហើយអាចបណ្តាលអោយ ស្បែកឡើងអាចជ៍រុយ ជាំមុខថែមទៀតផង តោះកុំបណ្តោយអោយបញ្ហានេះកើតឡើងចំពោះស្បែកយើងបានអី ដោយគ្រាន់តែអនុវត្តតាមក្បួនដូចខាងក្រោម៖

    ១.លាបឡេការពារកម្តៅថ្ងៃរាល់ថ្ងៃ

    យើងត្រូវលាបឡេការពារកំដៅថ្ងៃ ទោះបីជានៅក្នុងផ្ទះ រឺត្រូវចេញក្រៅក៏ដោយ ហើយទោះបីជាមិនបានចេញក្រៅគេងលេងនៅផ្ទះក៏យើងត្រូវលាបដែរ ព្រោះចំហាយក្តៅខាងក្រៅក៏អាចចូលមកបំផ្លាញស្បែកយើងបានដូចគ្នា។

    ២. លាបឡេផ្តល់សំនើមអោយបានទៀងទាត់

    នៅពេលដែលអាកាសធាតុក្តៅខ្លាំងវាអាចបណ្តាលអោយស្បែកស្ងួត ការលាបឡេផ្តល់សំណើមដែលមានសារធាតុ moisturizer វាជួយអោយស្បែករបស់យើងមានសំណើម ស្បែកមានសុខភាពល្អ ស្រស់ថ្លា

    ៣. ការខាត់ជំរុះកោសិកាចាស់ៗដែលខូចខាតចេញ

    ការខាត់ស្បែកជំរុះកោសិកាចាស់ៗចេញដោយការ ប្រើផលិតផលតាមស្តង់ដា និងជួយអោយស្បែកយើងរលោង ថែមទាំងជួយកំចាត់ការកកស្ទះនៃរន្ធញើសបានទៀតផង។

    ៤.ជ្រើសរើសប្រើគ្រីមដែលជួយពន្យាភាពជ្រៀវជ្រួញ

    យើងត្រូវប្រើគ្រីមដែលជួយពន្យាភាពជ្រៀវជ្រួញ ព្រោះនៅក្នុងគ្រីមនោះត្រូវមាន សារធាតុវិតាមីនC និងសាធាតុខលឡាជេន ដែលជួយបំប៉នស្បែកបានយ៉ាងល្អ

    ៥. លាបក្រែមបំប៉នបបូរមាត់ ដែលមានសារធាតុការពារកម្តៅថ្ងៃ

    បបូរមាត់ក៏ជាចំណុចសំខាន់ដែលយើងគួរយកចិត្តទុកដាក់ទៅលើការបំប៉នថែរក្សា ដើម្បីការពារបញ្ហាបបូរមាត់ខ្មៅនិងរបក

    ៦.ផឹកទឹកអោយបានគ្រប់គ្រាន់

    ការបំប៉នស្បែកអោយមានសុខភាពល្អយើងអាចធ្វើបានដោយងាយៗ ដោយគ្រាន់តែទទួលទានទឹកអោយបានគ្រប់គ្រាន់ យើងអាចសង្កេតមើលស្បែកដែលមានសុខភាពល្អគឺមានលក្ខណៈភ្លឺរលោង ស្រស់ថ្លា។

     

     

    Share This Post: