មកស្គាល់ពីអាហារចំនួន ៦ មុខ ជួយកាត់បន្ថយស្ត្រេស ហើយថែមទាំងល្អចំពោះសុខភាព
- BY
- autoadmin
- April 2, 2022
នៅក្នុងសង្គមយើងបច្ចុប្បន្ននេះ មានបងប្អូនជាច្រើនតែងជួបនៅបញ្ហាដែលបណ្តាលអោយមានអារម្មណ៍ស្ត្រេសគិតច្រើន រហូតក្លាយទៅជាជម្ងឺបាក់ទឹកចិត្ត ហើយតែងជ្រើសយកវិធីទៅជួបពេទ្យផ្នែកជម្ងឺផ្លូវចិត្តដើម្បីទទួលការព្យាបាល។ នៅក្នុងខណៈពេលនេះដែរការទទួលទានអាហារមួយចំនួនក៏មានចំណែកក្នុងការកាត់បន្ថយការស្ត្រេសបានដូចគ្នា ដូច្នេះថ្ងៃនេះដែរយើងមានអាហារទាំង៦ដែលមានចំណែកជួយកាត់បន្ថយភាពស្ត្រេស ថែមទាំងជួយដល់សុខភាពទៀតផង បងប្អូនអាចទទួលទានដូចខាងក្រោម៖

1/គ្រាប់ចន្ទីលីង
គ្រាប់ចន្អីសំបូរទៅដោយសារធាតុដែក ដោយសារធាតុនេះមានប្រយោជន៍ខ្លាំងចំពោះអ្នកជម្ងឺបាក់ទឹកចិត្ត ព្រោះមានការពិសោធន៍ឃើញថា កាលណារាងកាយខ្វះជាតិដែក និងបណ្តាលអោយអ្នកជម្ងឺបាក់ទឹកចិត្តកាន់តែមានអាការៈធ្ងន់ធ្ងរជាងមុន ថែមទាំងបណ្តាលអោយរាងកាយកើតនៅអារម្មណ៍ស្ត្រេស គិតច្រើន អារម្មណ៍ខ្វាយខ្វល់បានដោយងាយ។
2/ពោត

ពោតសំបូរទៅដោយសារធាតុកាបូអ៊ីត្រាត ដែលសារធាតុដ៏មានចំណែកជួយដល់ ខួរក្បាល ទើបជួយកាត់បន្ថយការគិតច្រើន អារម្មណ៍ខ្វាយខ្វល់ និងអាម្មណ៍ស្ត្រេសបានទៀតផង។
៣/ផ្សិត
ផ្សិតសំបូរទៅដោយសាធាតុកាល់ស្យូមខ្ពស់ ដែលជួយកាត់បន្ថយការស្ត្រេសបាន ដែលសារធាតុកាល់ស្យូមជួយជំរុញអោយរាង្គកាយបញ្ចេញអ័រម៉ូនអេនដូហ្វិនដែលជាអ័រម៉ូននៃក្តីសុខ និងកាត់បន្ថយអារម្មណ៍តានតឹងបានទៀតផង។
៤/ត្រកួន

នៅក្នុងត្រកួន ព្រមទាំងបន្លែបៃតងមួយចំនួនទៀតដូចជា ខាត់ណា ផ្កាខាត់ណាខៀវ ផ្ទី ស្លឹកបាស សុទ្ធតែជាបន្លែដែលសំបូរទៅដោយសារធាតុហ្វូឡិក ដែលសារធាតុនេះជួយកាត់បន្ថយ អាការៈនៃអ្នកជម្ងឺបាក់ទឹកចិត្តបាន ដូច្នេះបងប្អូនគួរទទួលទានបន្លែខៀវអោយបានច្រើនៗ។
៥/ផ្កាមេអំបៅ
ផ្កាមេអំបៅមានសារធាតុដែលជួយអោយគេងលក់ស្រួលថែមទាំងជួយអោយអារម្មណ៍ស្រស់ស្រាយកាត់បន្ថយការគិតច្រើន ដោយផ្កាមេអំបៅនេះដែរក៏កំពុងតែមានការពេញនិយមទទួលទានជាភេសជ្ជៈដែលមានឈ្មោះថា តែមេអំបៅ នេះឯង។
៦/ផ្លែមៀន

ការទទួលទានមានច្រើនជួយអោយមានអារម្មណ៍ល្អ ជួយអោយមានអារម្មណ៍ស្រស់ស្រាយថែមទាំងមានរសជាតិផ្អែមឆ្ងាញ់ត្រជាក់ចិត្តផងដែរ។
ប្រភព៖ sanook
បកប្រែអត្ថបទដោយ៖ Bee
- Share This Post:






