វិធីដើម្បីបង្កើនការវិវឌ្ឍន៍របស់កូននាសម័យកូវីដ ដែលឪពុកម្ដាយគ្រប់រូបគួរយល់ដឹង និងអនុវត្ត
- BY
- autoadmin
- April 4, 2022
ចាប់តាំងពីមានការផ្ទុះឡើងវីរុសកូវីដ-១៩ មក ការរស់នៅភាគច្រើនត្រូវបានផ្លាស់ប្ដូរ មិនថា ការងារ ការរៀនសូត ឬ ការកម្សាន្ត។ ក្នុងនោះដែរបើនិយាយពីការរៀនសូត្រវិញ ដើម្បីបង្ការពីការឆ្លងរីករាលដាល ជាពិសេសក្មេងៗតូចដែលត្រូវរៀននៅផ្ទះ។ ដូច្នេះហើយ នៅពេលដែលក្មេងៗមានពេលវេលានៅផ្ទះច្រើនឡើង ឱពុកម្តាយរឺអាណាព្យាបាលគួរយល់ដឹងពីវិធីមើកថែក្មេងៗនាសម័យកូវីដនេះ៖

តើឳពុកម្តាយត្រូវត្រៀមលក្ខណៈអ្វីខ្លះ?
- ១.គួរបែងចែក រឺឆ្លៀតពេលវេលារបស់ខ្លួនឯងអោយត្រូវទៅតាមតារាងកាលវិភាគសិក្សារបស់កូន
- ២.ក្រោយពីការរៀនអនឡាញត្រូវបានបញ្ចប់ ម្តាយឳពុកគួរឆ្លៀតពេលលេងកំសាន្តដើម្បីបង្កើនការចងចាំជាមួយកូនតាមរយៈការបង្កើតល្បែងកំសាន្តដែលទាក់ទងទៅនឹងការសិក្សាដូចជា លេងបូកលេខ ឆ្លើយសំណួរ គូសរូប ផាត់ពណ៍ ជាដើម
- ៣.ការជិះកង់ដើរលេងជាមួយកូន ការហែលទឹក លេងបាល់ ហាត់ប្រាណ ក៏អាចជួយអោយកូនមានសុខភាពល្អ
- ៤.បង្រៀនកូនអោយចេះជួយខ្លួនឯង រឺរៀនធ្វើអ្វីដោយខ្លួនឯងដូចជា ការទទួលទានអាហារដោយខ្លួនឯង ការងូតទឹក ដុសធ្មេញ រៀបចំខ្លួន រឺបង្រៀនកូនអោយចេះរៀបចំកន្លែងគេងបត់ភួយ ក្រោយពីភ្ញាក់ពីគេងជាដើម

- ៥.ជៀសវាងការបណ្តោយអោយកូននៅមុខឧបករណ៍បច្ចេកវិទ្យាយូរពេកដូចជា ការលេងទូរស័ព្ទ រឺថេបប្លេតយូរ គួរកំណត់ពេលវេលាសម្រាប់កូនក្នុងការលេងអោយបានច្បាស់លាស់ ដូចជាក្នុង១ថ្ងៃមិនអោយលើសពី ១ទៅ២ម៉ោងជាដើម

ក្រៅពីការដែលយើងបានបង្ហាត់បង្រៀនកូនហើយ ឳពុកម្ដាយគ្រប់រូបប្រាកដជាបាននៅក្បែរកូនយល់ដឹងពីការវិឌ្ឍន៍របស់កូនៗ ថែមទាំងអាចបង្ហាត់ពន្យល់ណែនាំកូនអោយក្លាយជាក្មេងល្អចេះស្តាប់បង្គាប់ និងការប្រៀនប្រដៅរបស់ឳពុកម្តាយក៏ដូចជា លោកគ្រូអ្នកគ្រូផងដែរ លើសពីនេះទៅទៀតថែមទាំងជួយអោយចំណងមិត្តភាពក្នុងគ្រួសារកាន់តែកក់ក្តៅ រំសាយនៅអារម្មណ៍ស្ត្រេសពីការងារ។

ប៉ុន្តែក្នុងករណីដែលឳពុកម្តាយសង្កេតឃើញកូនមានអារម្មណ៍ រឺសកម្មភាពដែលរពឹសខុសពីធម្មតា រឺមុនស្តាប់បង្គាប់ ឈ្លើយ រឺអាចឈានរហូតដល់ការប្រើកម្លាំង បងប្អូនគួរនាំកូនៗទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីរកដំណោះស្រាយ។
អត្ថបទ៖ Bee
ប្រភព៖ thairath
- Share This Post:






