សង្គម

ហួសចិត្ត! ឈ្លោះជាមួយប្ដីចុង ហើយប្ដីទៅផ្ទះមុន ស្រ្តីជាប្រពន្ធធ្វើបាបកូនស្រីបង្កើតខ្លួន រហូតទាល់តែចូលមន្ទីរពេទ្យ

BY
autoadmin
April 4, 2022

 
ថៃ៖​ កាលពីថ្ងៃទី២ មេសា មានក្មេងស្រី អាយុ ៥ឆ្នាំម្នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យ នូនសុវ៉ាន់ បន្ទាប់ពីត្រូវម្តាយបង្កើតអាយុ ៣១ឆ្នាំ វាយធ្វើបាបនៅឯហាងសាច់អាំងមួយកន្លែង ក្នុងស្រុក នូនសុវ៉ាន់  រហូតដល់ម្ចាស់ហាងសាច់អាំងហើយនិងភ្ញៀវចូលមកជួយ ហើយនាំក្មេងស្រីនោះទៅកាន់មន្ទីរពេទ្យ។ ចំណែកម្តាយត្រឡប់ទៅផ្ទះវិញដូចមិនមានអ្វីកើតឡើង បណ្តាលអោយបណ្ដាញសង្គមអនឡាញ ចេញមករិះគន់យ៉ាងខ្លាំងកន្លងមក។

ឳពុកចុងក្មេងស្រីនោះបានរៀបរាប់ប្រាប់អ្នកសារពត៍មានថា ខ្លួនបានរួមរស់ជាមួយនាង សុរិណា ដែលត្រូវជាប្រពន្ធ (ម្តាយបង្កើតក្មេងស្រីរងគ្រោះ) បាន១ឆ្នាំហើយ។ ហើយកាលពីយប់មិញខ្លួនបាននាំប្រពន្ធហើយនិងកូនទៅញាំសាច់អាំង ប៉ុន្តែក្រោយមកបានទាស់សម្តីជាមួយប្រពន្ធបន្តិចបន្តួចនៅក្នុងហាងដោយសារតែប្រពន្ធខ្លួនចាប់ផ្តើមស្រវឹង រូបលោកក៏បានត្រឡប់ទៅផ្ទះមុនដោយបានទៅគេងនៅឯផ្ទះម្តាយ។

លុះព្រឹកឡើងត្រឡប់មកឯផ្ទះប្រពន្ធវិញ ក៏មិនឃើញកូន ទើបប្រពន្ធបានប្រាប់ថា «យប់មិញខ្ញុំវាយកូន ឥលូវកូននៅមន្ទីរពេទ្យ» ដោយនាងបានបន្តទៀតថា នាងពិតជាមានអារម្មណ៍ខូចចិត្ត ដែលឃើញប្តីត្រឡប់ទៅផ្ទះមុន ទើបបណ្តាលអោយខ្លួនវាយកូននៅក្នុងហាងសាច់អាំង រហូតទាល់តែម្ចាស់ហាងនិងភ្ញៀវនៅក្នុងហាងមកជួយកូនស្រី  ហើយនាំកូនស្រីចូលទៅព្យាបាលនៅឯមន្ទីរពេទ្យ

បើតាមសេចក្តីរាយការណ៍ពីមន្ទីរពេទ្យបានអោយដឹងថា ក្មេងស្រី អាយុ៥ឆ្នាំ មានសុវត្ថិភាពហើយ ដោយរងរបួសត្រឹមតែមានស្នាមជាំនៅតាមដៃហើយនិងជើង ប៉ុន្តែពេទ្យអោយនៅបន្តសម្រាកព្យាបាលនៅឯមន្ទីរពេទ្យបន្តទៀត។

ប្តីរបស់នាងសុរិណា បាននិយាយទៀតថា ជាធម្មតាប្រពន្ធរបស់លោកជាមនុស្សឧស្សាហ៍ តាំងចិត្តធ្វើការបានល្អ ប៉ុន្តែអោយតែពេលស្រវឹង គឺនិយាយស្តាប់គ្នាមិនបានដូចមនុស្សសរសៃប្រសាទនិយាយលែងដឹងខុសត្រូវ ព្រោះមានប្រវិត្តធ្លាប់ទទួលការព្យាបាលនៅឯពេទ្យចិត្តសាស្រ្ត ត្រូវលេបថ្នាំរហូត បំប៉នតែមួយរយៈក្រោយខ្លួនមិនបានលេបថ្នាំតាមពេទ្យប្រាប់។ ចំណែកនាងសុរិណា បានចេញមកទទួលស្គាល់ថាខ្លួនចិញ្ចឹមកូនមិនបានពិតមែន អានិតកូនរាល់ដងនៅពេលដែលខ្លួនវាយធ្វើបាបកូន ចង់អោយមានអ្នកទទួលយកទៅចិញ្ចឹម ព្រោះពិតជាចិញ្ចឹមកូនមិនបានមែន ត្រូវសុំទោសចំពោះសង្គមដែលពេលខ្លះខ្លួនបានវាយកូនដោយមិនដឹងខ្លួនពិតមែន៕

ប្រភព៖ sanook
អត្ថបទ៖ Bee

 

Share This Post: