PR

ប្រភពកម្ចីសម្រាប់ការទិញផ្ទះបង់រំលស់ដែលមានសុវត្ថិភាពហើយមិនជួបបញ្ហាហិរញ្ញវត្ថុ

BY
Khmernote Media
April 4, 2022

ការទិញផ្ទះរស់នៅវាមិនដូចអ្នកទិញនំញ៉ាំនោះទេ ពោលគឺអ្នកត្រូវចំណាយលុយច្រើន ដើម្បីបានផ្ទះមួយសម្រាប់រស់នៅ ហើយមនុស្សជាច្រើនមិនងាយមានលទ្ធភាពយកប្រាក់ទាំងដុលទៅទិញដែរ ដូច្នេះដើម្បីមានលទ្ធភាពទិញផ្ទះ មនុស្សមួយចំនួនជ្រើសរើសការទិញផ្ទះតាមរយៈបង់រំលស់។ ចំពោះការទិញផ្ទះបង់រំលស់មានរឿងរ៉ាវមួយចំនួនដែលអ្នកត្រូវប្រយ័ត្ននិងត្រូវដឹងដើម្បីជៀសវាងទឹកភ្នែកអំឡុងពេលប្រើប្រាស់ប្រាក់កម្ចីទិញផ្ទះបង់រំលស់។

ប្រជាជនមួយចំនួនគិតថា ផ្ទះតម្លៃធូរថ្លៃក៏ទៅទទួលសេវាកម្ចីក្រៅប្រព័ន្ធធនាគារដោយព្រមបង់ក្នុងអត្រាការប្រាក់ខ្ពស់ ដែលអត្រាការប្រាក់ដ៏ច្រើនលើសពីគ្រឹះស្ថានហិរញ្ញវត្ថុទៅទៀត ដែលនេះគឺជាបញ្ហាសម្រាប់អ្នកទិញផ្ទះ ពោលគឺពួកគាត់ត្រូវបង់ថ្លៃផ្ទះប្រចាំខែ ក្នុងអត្រាការប្រាក់ដ៏ខ្ពស់ និងត្រូវចំណាយលុយយ៉ាងច្រើនក្នុងការបង់រំលស់។

ដូច្នេះដើម្បីកុំឲ្យជួបបញ្ហាដូចដែលបានរៀបរាប់ខាងលើ ការខ្ចីប្រាក់ធនាគារយកមកបង់រំលស់ផ្ទះបានគឺជារឿងប្រសើរបំផុត ហើយចាំបាច់ត្រូវតែធ្វើ ព្រោះការខ្ចីប្រាក់ពីធនាគារមកបង់រំលស់ផ្ទះគឺការប្រាក់កម្ចីទាបជាងការបង់រំលស់ជាមួយក្រុមហ៊ុនឯកជន។ មួយវិញទៀតមុននឹងអ្នកបានកម្ចីពីធនាគារ គេបានធ្វើការវាយតម្លៃថាតើប្លង់ផ្ទះរបស់អ្នកអាចដាក់បញ្ចាំបានដែរ ឬទេហើយវាស្របច្បាប់ដែលអាចឲ្យអ្នកយកមកតម្កល់នៅធនាគារបានឬអត់។

មិនតែប៉ុណ្ណោះ មុននឹងធនាគារឲ្យអ្នកខ្ចីប្រាក់ គេបានធ្វើការសិក្សាពីលទ្ធភាពសងត្រលប់។ ប៉ុន្តែបើអ្នកទៅខ្ចីប្រាក់ក្រៅប្រព័ន្ធវិញគឺគេមិនសូវខ្វល់នោះទេដរាបណាអ្នកបង់រំលស់ទៀងទាត់នឹងពុំមានបញ្ហាទេ តែបើមិនបង់ទៀងទាត់ ទេគេនឹងរឹបអូសយកផ្ទះមកវិញ។ សរុបមកកម្ចីប្រាក់ធនាគារមកទិញផ្ទះមានហានិភ័យទាបជាងការខ្ចីប្រាក់ពីក្រៅប្រព័ន្ធធនាគារមកបង់រំលស់ផ្ទះ។

ទាក់ទងនឹងកម្ចីធនាគារសម្រាប់បង់រំលស់ផ្ទះនេះដែរធនាគារ ហ្វីលីព ក៏មានផ្ដល់ឥណទានគេហដ្ឋានដែលលោកអ្នកនឹងទទួលបានអត្រាការប្រាក់ពិសេស 6.25% ក្នុងមួយឆ្នាំ (សម្រាប់ឆ្នាំដំបូង) ទំហំឥណទានរហូតដល់85% និងរយៈពេលកម្ចីរហូតដល់25ឆ្នាំ ទៅតាមតម្រូវការរបស់លោកអ្នក។សម្រាប់ព័ត៌មានបន្ថែមពីឥណទានគេហដ្ឋានរបស់ ធនាគារ ហ្វីលីព លោកអ្នកអាចទាក់ទងលេខ086 930 000/089 989 818៕

Share This Post: