បុរសតឿ ដែលល្បីពេញ Facebook យកលាមកសត្វគោ មកហូប ត្រូវបានសមត្ថកិច្ចស្នងការខេត្តកណ្តាល ហៅមកអប់រំបញ្ឈប់សកម្មភាពបែបនេះទៀត
- April 5, 2022
កាលពីពេលថ្មីៗនេះមានការចែករំលែកតៗគ្នាពេញបណ្តាញសង្គម Facebook ពីបុរសតឿម្នាក់ជាមួយនឹងក្រុមរបស់ខ្លួនបានថតវិដេអូយកលាមកសត្វគោ មកបរិភោគរួចបង្ហោះចូលបណ្តាញសង្គម ធ្វើអោយមានការរិះគន់យ៉ាងខ្លាំង រហូតមកទល់នឹងពេលនេះបុរសតឿខាងលើត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការកោះហៅមកអប់រំ និងធ្វើកិច្ចសន្យាអោយបញ្ឈប់សកម្មភាពរបស់ខ្លួនបែបនេះទៀត។

បើតាមការបង្ហោះអោយដឹងនៅលើទំព័រ Facebook លោក ផែង វណ្ណៈ បានបញ្ជាក់ថា៖ “ដឹងច្បាស់ហើយគ្រូតឿមានកំពស់ ១ម៉ែត្រ៣តឹក ! ទីបំផុតសមត្ថកិច្ចនគរបាលខេត្តកណ្ដាល ក្រោមការដឹកនាំបញ្ជារបស់ លោកឧត្ដមសេនីយ៍ទោឈឿន សុចិត្រ ស្នងការខេត្តបានកោះហៅគ្រូតឿមកវាស់កំពស់នៅប៉ុស្តិរដ្ឋបាលឃុំវិហារសួគ៌ហេីយនៅព្រឹកនេះ ដើម្បីធ្វើការអប់រំ និង ធ្វើកិច្ចសន្យាបញ្ឈប់ដេីរធ្វេីរឿងឆ្កួតលីលាបន្តទៀត ។”
គួរបញ្ជាក់ផងដែរថា គ្រូតឿរូបនេះមិនត្រឹមតែថតវិដេអូ បរិភោគ លាមកសត្វគោនោះទេ លោកធ្លាប់បានគេស្គាល់តាមរយៈបង្ហោះវិដេអូជាគ្រូមហាកំលាំង កាប់មិនមុតថែមទៀតផង។




- Share This Post:






