សង្គម

សមត្ថកិច្ចអនុញ្ញាតឲ្យ គ្រូតឿ ដែលថតវីដេអូហូបលាមកគោ ត្រឡប់ទៅផ្ទះវិញ ក្រោយធ្វើការណែនាំអប់រំឲ្យបញ្ឈប់សកម្មភាពបំពុលសង្គម

BY
Khmernote Media
April 5, 2022

កាលពីពេលថ្មីៗនេះមានការចែករំលែកតៗគ្នាពេញបណ្តាញសង្គម Facebook ពីបុរសតឿម្នាក់ជាមួយនឹងក្រុមរបស់ខ្លួនបានថតវិដេអូយកលាមកសត្វគោ មកបរិភោគរួចបង្ហោះចូលបណ្តាញសង្គម ធ្វើអោយមានការរិះគន់យ៉ាងខ្លាំង រហូតមកទល់នឹងពេលនេះបុរសតឿខាងលើត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការកោះហៅមកអប់រំ។

យោងតាមការចុះផ្សាយរបស់ BTV បានឲ្យដឹងថា បន្ទាប់ពីធ្វើការសាកសួរ និងធ្វើការអប់រំណែនាំឲ្យបញ្ឈប់សកម្មភាពទាំងនោះទៀតរួច សមត្ថកិច្ចនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំវិហារសួគ៌បានអនុញ្ញាតឲ្យគ្រូតឿរូបនោះត្រឡប់ទៅផ្ទះវិញ ដោយមិនមានការឃាត់ខ្លួនទេ៕

Share This Post: