ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រួសរាន់ឡើង! ក្រសួងទេសចរណ៍ ជូនដំណឹងពីវគ្គបណ្ដុះបណ្ដាលលើជំនាញសេវាកម្មម្ហូបអាហារ ភេសជ្ជៈដោយឥតគិតថ្លៃ ដើម្បីត្រៀមទទួលទេសចរមូស្លីម

    BY Khmernote Media April 8, 2022
    រួសរាន់ឡើង! ក្រសួងទេសចរណ៍ ជូនដំណឹងពីវគ្គបណ្ដុះបណ្ដាលលើជំនាញសេវាកម្មម្ហូបអាហារ ភេសជ្ជៈដោយឥតគិតថ្លៃ ដើម្បីត្រៀមទទួលទេសចរមូស្លីម

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងលេខ១៣៦ សជណ.អគឧ ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ស្តីពីវគ្គបណ្ដុះបណ្ដាលដោយឥតគិតថ្លៃដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញលើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈដើម្បីត្រៀមទទួលទេសចរមូស្លីម។

    ដើម្បីចូលរួមលើកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងចូលរួមជំរុញការអភិវឌ្ឍជំនាញជាពិសេសជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ក្រសួងទេសចរណ៍ សូមជូនដំណឹងដល់បុគ្គលិកបម្រើការងារក្នុងវិស័យ ទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ ប្រតិបត្តិករទេសចរណ៍ សហព័ទ្ធទេសចរណ៍កម្ពុជា សមាគមឧស្សាហកម្ម ទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន ឲ្យបានជ្រាបថា ក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយស្ថានទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នឹងបើកវគ្គបណ្ដុះបណ្ដាលឥតគិតថ្លៃដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញលើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈដើម្បីត្រៀមទទួលទេស​ចរមូស្ទីម។

    វគ្គបណ្ដុះបណ្ដាលខាងលើនេះ បង្រៀនជាភាសាអស់គ្លេសដោយសាស្ត្រាចារ្យជនជាតិឥណ្ឌូនេស៊ី នឹងចាប់ផ្ដើមសិក្សា ចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នៅស្ថានទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជាផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។ បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន អាចធ្វើការចុះឈ្មោះសិក្សា តាមរយៈអាសយដ្ឋានគេហទំព័រ​ https://www.tptd.org ឬតាមរយៈស្កេន QR Code ខាងក្រោម៖

    ប្រភព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia

    Share This Post: