បច្ចេកវិទ្យា

Mark Zuckerberg មិនឱ្យបុគ្គលិកហ្វេសប៊ុកប្រើប្រាស់ប្រព័ន្ធ iOS តទៀត ដោយសារតែ….

BY
autoadmin
November 15, 2018

Mark Zuckerberg បានបញ្ជាឱ្យនាយកប្រតិបត្តិរបស់ហ្វេសប៊ុកទៅប្រើប្រព័ន្ធ​ Andriod វិញដោយសារប្រព័ន្ធប្រតិបត្តិការនេះមានអ្នកប្រើប្រាស់ច្រើនជាងប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុន Apple​។ ការពិតហេតុផលគឺមិនមែនបែបហ្នឹងទេ​ Mark Zuckerberg គឺកំពុងតែនិយាយផ្លែផ្កាឱ្យ​ក្រុមហ៊ុន Apple ដោយសារការចំអករបស់​ Tim Cook មកលើប្រព័ន្ធហ្វេសប៊ុកបន្ទាប់ពីលេចធ្លាយទិន្នន័យរបស់ Cambridge Analytica ដែលថាអ្នកប្រើរហូតដល់៨៧លាននាក់ត្រូវបានគេក្រុមហ៊ុននយោបាយមួយនេះចូលក្នុងគណនីរបស់ពួកគេដោយមិនដឹងខ្លួនតែប៉ុណ្ណោះ។

យ៉ាងណាមិញមុនពេលមានរឿងផ្តោះផ្តងគ្នានេះ​ CNBC បានធ្វើការសម្ភាសលោក​ Tim Cook ដែលជានាយកក្រុមហ៊ុន Apple ថា៖ តើគួរផ្តល់ដំបូន្មានយ៉ាងណាដល់​ Mark Zuckerberg ទៅលើបញ្ហាលេចធ្លាយរឿងអាស្រូវបែបនេះ? ហើយពេលនោះដែរលោក Tim Cook បានឆ្លើយថា៖ លោកមិនធ្វើបែបហ្នឹងនោះទេ​ ពួកយើងមិនចរាចរណ៍ក្នុងរឿងឯកជនរបស់អ្នកប្រើប្រាស់នោះទេ ព្រោះអីភាពឯកជនរបស់អ្នកប្រើប្រាស់មកកាន់ពួកយើង​គឺជាសិទ្ធិមនុស្ស វាជាសេរីភាពស៊ីវិលរបស់ពួកគេ។

អត្ថបទ៖ លីដា
ប្រភព៖ thewrap

Share This Post: