ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចចេញប្រតិបត្តិការចុះណែនាំអាជីវករលក់ម៉ូតូនៅម្តុំគីរីរម្យដល់ស្តុបវត្តមហាមន្ត្រី កុំឲ្យដាក់តាំងលក់ម៉ូតូ រថយន្ត លើចិញ្ចើមថ្នល់

    BY Khmernote Media April 8, 2022
    សមត្ថកិច្ចចេញប្រតិបត្តិការចុះណែនាំអាជីវករលក់ម៉ូតូនៅម្តុំគីរីរម្យដល់ស្តុបវត្តមហាមន្ត្រី កុំឲ្យដាក់តាំងលក់ម៉ូតូ រថយន្ត លើចិញ្ចើមថ្នល់

    យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ កម្លាំងផ្នែកសណ្ដាប់ធ្នាប់សាធារណៈ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងការិយាល័យសណ្តាប់ធ្នាប់សាធារណៈ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូឡាំពិក ចុះរៀបចំសណ្ដាប់ធ្នាប់លើផ្លូវព្រះស៊ីហនុ ចាប់ពីស្តុបវត្តមហាមន្ត្រីរហូតដល់ស្តុបវិទ្យាល័យព្រះយុគន្ធរ នៅក្នុងសង្កាត់អូឡាំពិក និងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

    ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានធ្វើការអប់រំណែនាំបងប្អូនអាជីវករលក់ដូរ ដាក់តាំងលក់ម៉ូតូ រថយន្ត និងម៉ូតូកង់បី កុំឱ្យយកចិញ្ចើមថ្នល់ចត ឬលក់ដូរ ដែលបង្កឲ្យមានការកកស្ទះចរាចរណ៍ និងបាត់បង់សណ្តាប់ធ្នាប់សាធារណៈ៕

    Share This Post: