លក្ខណៈពិសេស 3 ដែលធ្វើឲ្យ Huawei ត្រកូល Mate20 ទទួលបានការគាំទ្រខ្លាំង
ភ្នំពេញ ថ្ងៃទី 15 វិច្ឆិកា ឆ្នាំ 2018 ៖ កំពូលស្មាតហ្វូនលំដាប់កំពូលរបស់ Huawei ត្រកូល Mate20 មានចំណុចទាក់ទាញពិសេសៗជាច្រើន ជាមួយនិងភាពលេចធ្លោបីចំណុចសំខាន់ៗដែលធ្វើឲ្យមានការគាំទ្រយ៉ាងខ្លាំង និងកក្រើកទីផ្សារស្មាតហ្វូននៅចុងឆ្នាំ 2018។ លក្ខណៈពិសេសទីមួយគឺកំពូលស្មាតហ្វូន Huawei ត្រកូល Mate20 បានបំពាក់នូវបច្ចេកវិទ្យាដំបូងគេបង្អស់ក្នុងពិភពលោកជាច្រើនដូចជា៖
– បន្ទះឈីប Kirin 980 7nm ដែលធ្វើឲ្យកំពូលស្មាតហ្វូននេះដំណើរការបានលឿនគ្មានគូរប្រៀប និង បញ្ចូនទន្និន័យបានលឿនជាងស្មាតហ្វូនដទៃ
– បច្ចេកវិទ្យា A76 Cortex CPU ថ្មីដែលអាចរក្សាថាមពលថ្មបានទ្វេដង
– បច្ចេកវិទ្យាថ្មីចុងក្រោយបំផុត GPU Mali-G76 ដែលបង្ហាញកំរិតរូបភាពល្អឥតខ្ចោះ និងអាចលេងហ្គេមគ្រប់ប្រភេទ លឿន មិនរអាក់រអួល
– បន្ទះឈីប Dual NPU AI ដែលមានសមត្ថភាពខ្ពស់បំផុតដើម្បីដំណើរការកម្មវធី AI ដ៏ឆ្លាតវៃ
– Dual ISP ដែលជួយឲ្យដំណើរការកម្មវិធីនិមួយៗបានរហ័សទាន់ចិត្ត និងសន្សំថាមពលថ្មបានល្អជាងមុននៅពេលប្រើកាមេរ៉ា
– បច្ចេកវិទ្យា 1.4Gbps 4.5G LTE ដែលអ្នកអាចរីករាយជាមួយល្បឿនលឿនបំផុតមិនធ្លាប់មាន និងអាចប្រើសេវា 4.5G LTE

លក្ខណៈពិសេសទីពីរ គឺកំពូលកាមេរ៉ាបីគ្រាប់របស់ Leica ដែលមានទំហំធំ និងផ្តល់បទពិសោធន៍ថ្មីបំផុតក្នុងការថតរូបបែប Ultra-Wide Angle ថតរូបបានជិត លម្អិតបំផុត និងថតផ្ទៃរូបភាពបានកាន់តែធំ ទោះស្ថិតក្នុងប្លង់ចង្អៀត ក្នុងកំរិតគុណភាពខ្ពស់។លើសពីនេះទៅទៀត Telephoto lens អ្នកអាចថតរូបដែលនៅឆ្ងាយ ដោយមិនបាត់បង់គុណភាពនិងថតជាប់ច្បាស់សូម្បីតែវត្ថុតូចបំផុតៗ ដែលអាច zoom បានរហូតដល់ 5ដង ក្នុងកំរិតគុណភាពច្បាស់ត្រជាក់ភ្នែក។ មិនតែប៉ុណ្ណោះ កំពូលស្មាតហ្វូននេះ ក៏បំពាក់ដោយកាមេរ៉ា Master AI ស្គាល់ប្លង់ច្រើនសំបូរបែប និងចាប់បានទេសភាពបានល្អឥតខ្ចោះ។ រីឯការថតវីឌីអូវិញ អ្នកអាចថតរូបបានកំរិត 4K ច្បាស់ដូចថតភាពយន្ត និងការថតបែប Super Slow Motion ដែលមានគុណភាពខ្ពស់។
លក្ខណៈពិសេសចុងក្រោយគឺថាមពលថ្មមានរហូតដល់ 4200mAh ដែលអ្នកអាចប្រើបានពេញមួយថ្ងៃ ដោយលែងបារម្ភរឿងអស់ថ្ម ហើយជាពិសេសការផ្ទេរថាមពលថ្មឥតខ្សែដែលហៅថា Reversed Wireless Charge ដែលអ្នកគ្រាន់តែដាក់ទូរស័ព្ទដទៃដែលអាចប្រើ wireless charge ជាប់ឬក្រោយខ្នងរបស់កំពូលស្មាតហ្វូននេះដើម្បីសាកថ្ម។
កំពូលស្មាតហ្វូន Mate20 មានតម្លៃ $666 និង Mate20Pro តម្លៃ $888 ថែមជញ្ជីងសុខភាព Body Fat Scale ស៊ីមស្មាតនិងគម្រោងស្មាតធំហ្មង់ឥតគិតថ្លៃ។ អ្នកអាចរកទិញបាននៅហាងដែលមានស្លាកសញ្ញាHuawei នៅទូទាំងខេត្តក្រុង។
គួរបញ្ជាក់ផងដែរថា Huawei គឺជាម៉ាក របស់ក្រុមហ៊ុនចិនតែមួយគត់តែស្ថិតក្នុងម៉ាកដែលគេឲ្យតម្លៃបំផុត ប្រចាំឆ្នាំ 2018 ដែលមាន តម្លៃម៉ាកមាន តម្លៃ 8.4 ពានលានដុល្លារអាមេរិច ទទួលស្គាល់ដោយ Forbes។ យករូបភាពនៅទីឆ្ងាយបានយ៉ាងមានប្រសិទ្ធិភាព ដោយគ្មានការបាត់បង់នូវគុណភាពរបស់រូបភាពនោះទេ៕

https://youtu.be/B4peGPoHpmE




