ឆ្លងចរន្តពីក្បាលអាគុយបង្កជាអគ្គិភ័យ បណ្ដាលអោយឆាបឆេះរថយន្តចំនួន ២គ្រឿង នៅសង្កាត់កាកាបទី១
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឲ្យដឹងថា នៅវេលាម៉ោង ០៣៖៣០ នាទីទៀបភ្លឺ ថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ មានករណីអគ្គិភ័យឆេះរថយន្តបានកើតឡើងនៅផ្លូវលំផ្ទះលេខ២ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

+ ម្ចាស់ទីតាំងឈ្មោះ: ឈឹម ចាន់ឌឿន ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរ លក់ដូរ។
+ ម្ចាស់ទីតាំងឈ្មោះ: អ៊ែម សំអុល ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរ គ្រូពេទ្យ។
+ មូលហេតុ៖ បណ្ដាលមកពីឆ្លងចរន្តពីក្បាលអាគុយបង្កជាអគ្គិភ័យ ។
+ រថយន្តឆេះចំនួន០២គ្រឿង៖
១-ម៉ាកហ្វតXT ២០២១ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២BL ៦៥៧០ ខូចខាតខាងមុខ ។
២-ម៉ាកហាយឡែនឌឹរ័ ២០០១ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២AG ៦១៥៧ ខូចខាតខាងក្រោយ ។
+ ខូចខាតសម្ភារៈ៖ ឆេះរថយន្តចំនួន ០២គ្រឿងប្រហែល៤០% នឹងពុំបណ្ដាលអោយឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។
– ស្លាប់មនុស្ស ៖ គ្មាន ។
– របួសមនុស្ស ៖ គ្មាន ។
+ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យបានប្រើប្រាស់រថយន្តការិយាអគ្គិភ័យចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១រថយន្ត ស្មើរនឹង ០៤ម៉ែត្រគូប ។ ពន្លត់ចប់នៅវេលាម៉ោង០៤និង២០នាទី ថ្ងៃខែឆ្នាំដដែល៕







ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ