មិនដឹងភ័យយ៉ាងណាទេ! ស្ត្រីម្នាក់រៀបចំផ្ទះ ស្រាប់តែឃើញគ្រាប់បែក២គ្រាប់នៅលើធ្នើក្រោមដំបូលផ្ទះ
ខេត្តសៀមរាប៖ ស្ត្រីម្នាក់បានរៀបចំផ្ទះ ស្រាប់តែប្រទះឃើញគ្រាប់បែកដៃ២គ្រាប់ នៅលើធ្នើក្រោមដំបូលផ្ទះស្ថិតនៅ ភូមិផ្លាំង ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។ យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឲ្យដឹងថា៖

“ក្នុងសម័យសង្គ្រាមលាក់ទុកគ្រាប់បែកដៃនៅលើធ្នើក្រោមដំបូលផ្ទះ គ្រាន់ការពារខ្លួន ព្រោះគាត់ជាអតីតសេនាជនភូមិ ។ ដល់ប្តីស្លាប់ទើបប្រពន្ធរៀបចំផ្ទះក៏ឃើញគ្រាប់បែកដៃទាំង២គ្រាប់រួចក៏រាយការណ៍ទៅប៉ូលីស!! កំលាំងជំនាញសុីម៉ាក់ និងប៉ូលីស បានរួមគ្នាកំចាត់ការភ័យខ្លាចជូនប្រជាពលរដ្ឋជាម្ចាស់ផ្ទះដោយសុវត្ថិភាព! ។ សម័យតេជោសែន មានសន្តិភាពពេញលេញមិនត្រូវការរក្សាគ្រាប់បែកដៃ និងកាំភ្លេីងតាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីប្រយុទ្ធក្នុងសមរភូមិស្អីទៀតទេ! ។ ករណីនេះស្ថិតនៅ ភូមិផ្លាំង ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ។ (០៧ មេសា ២០២២)! អរគុណសន្តិភាព!!”៕

