ព័ត៌មានជាតិ
លោកជំទាវ ឱ វណ្ណឌីន ក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន ដូសទី៣ និងដូសទី៤ អាចចាក់នៅតាមទីតាំងទាំងនេះ ចាប់ពីថ្ងៃទី១៣-១៧ ខែមេសា
BY Khmernote Media
April 9, 2022
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល សូមធ្វើការក្រើនរំលឹកថា ចាក់វ៉ាក់សាំងកូវីដ-១៩ គឺជួយអាយុជីវិតមនុស្សពីការឈឺធ្ងន់និងការបាត់បង់ជីវិត។

លោកអ្នកដែលមិនទាន់បានចាក់ទាំងដូសមូលដ្ឋាន ដូសទី៣ និងដូសទី៤ សូមអញ្ជើញទៅចាក់នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដែលកំពុងតែផ្តល់សេវាចាក់ជារៀងរាល់ថ្ងៃ និងនៅតាមទីតាំងកំសាន្ត ឫវត្តអារ៉ាមមួយចំនួនដែលរៀបចំឡើងដោយរដ្ឋបាលរាជធានី-ខេត្តទាំង២៥ ចាប់ពីថ្ងៃទី១៣-១៧ ខែមេសា ឆ្នាំ២០២២។
បន្តអនុវត្តវិធានការការពារ ៣ការពារ និង៣កុំ ជាបន្តទៀតក្នុងជីវិតរស់នៅប្រចាំថ្ងៃ និងសូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីយជាតិខ្មែរខាងមុខនេះ សូមប្រកបដោយសុវត្ថិភាព សេចក្តីសប្បាយរីករាយ ដោយមិនមានការឆ្លងកូវីដ-១៩ សូមអរគុណ ៕

