ព័ត៌មានជាតិ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជួសជុសបំពង់មេនាំទឹកស្អាតរួចរាល់ជាស្ថាពរ នឹងបើកឡើងវិញចាប់ពីផ្លូវវេងស្រេង រហូតដល់តំបន់កំបូល
BY Khmernote Media
April 11, 2022
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា នៅវេលាម៉ោង៧ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២នេះ ក្រុមការងារជំនាញរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានជួសជុសបំពង់មេនាំទឹកស្អាតទំហំ៨០០មម រួចរាល់ជាស្ថាពរ ក្រោយពីការដ្ឋានសាងសង់ផ្លូវអាកាសក្រវ៉ាត់ក្រុងទី៣ បានបុកដែកការពាររណ្តៅប៉ះធ្លាយនៅលើផ្លូវលេខ១២០K កែងនឹងផ្លូវជាតិលេខ៤។

បច្ចុប្បន្នក្រុមការងារបានបើកវ៉ានផ្គត់ផ្គង់ទឹកស្អាតឡើងវិញចាប់ពីចំណុចផែស្ងួត សូ ងួន នៅលើផ្លូវវេងស្រេង រហូតដល់តំបន់កំបូលជាបណ្តើរៗ ដែលនឹងបណ្តាលឱ្យមានភាពល្អក់កករកើតឡើងមួយរយៈពេលខ្លី ៕


ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ Phnom Penh Water Supply Authority