សង្គម

ឪពុកម្ដាយគួរប្រុងប្រយ័ត្ន! ក្មេងតូចអាយុ ៣ឆ្នាំត្រូវពស់ព្រួសពិលចូលភ្នែកទាំងសងខាងពេលទៅបន្ទប់ទឹកតែម្នាក់ឯង

BY
autoadmin
April 12, 2022

ថៃ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន thairath កាលពីពេលថ្ងៃទី១១ ខែមេសា កន្លងទៅថ្មីៗនេះបានឱ្យដឹងថា ក្មេងប្រុសម្នាក់ត្រូវបានសត្វពស់ព្រួសពិសត្រូវភ្នែក ខណៈចូលទៅក្នុងបន្ទប់ទឹកតែម្នាក់ឯង ដោយហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសថៃ។ បើតាមគណនីហ្វេសប៊ុកឈ្មោះថា Chumpol Punnin បានផុសរៀបរាប់ពីហេតុការណ៍ដ៏គួរអោយភ្ញាក់ផ្អើល ព្រមទាំងសរសេរសារតឿនដល់បងប្អូនដែលមានកូនមានចៅតូចៗថា «កុំបណ្តោយអោយកូនចៅរបស់លោកអ្នកទៅបន្ទប់ទឹកតែឯង ព្រោះពេលខ្លះសត្វពស់អាចចូលទៅពួនសំងំដើម្បីចាប់ហុីង រឺកណ្តុរដែលចូលចិត្តរស់នៅកន្លែងសើម»។

ប្រភពដដែលបានរៀបរាប់ទៀតថា ក្មេងអាយុទើបតែ ៣ឆ្នាំបានដើរទៅចូលបន្ទប់ទឹកតែម្នាក់ឯង ក៏ប្រទះឃើញពស់នៅក្នុងបន្ទប់ទឹក ដោយមិនច្បាស់ថា កូនគាត់បានយកដៃឆ្កឹះ ប៉ះវា ឬក៏អត់ ប៉ុន្តែពស់នោះបានព្រួសពិសទៅត្រូវភ្នែកទាំងសងខាង ថែមទាំងមិនទាន់ច្បាស់ថា តើពស់បានចឹកក្មេងនោះដែររឺក៏អត់ ព្រោះគ្នាទើបតែអាយុ ៣ឆ្នាំតែប៉ុណ្ណោះគ្នានៅមិនទាន់ចេះប្រាប់ទេ៕

អត្ថបទ៖ Bee
ប្រភព៖ thairath

Share This Post: