ព័ត៌មានជាតិ
កុំភ្លេចចូលរួមទាំងអស់គ្នា! ក្បួនដង្ហែ «ទីងមោងយក្សបន្ទាយស្រី» ជាច្រើននឹងធ្វើឡើងនៅភូមិព្រះដាក់ នារសៀលថ្ងៃទី១៣ ខែមេសា
BY Khmernote Media
April 11, 2022
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា ដើម្បីឆ្លៀតឱកាសចូលរួមអបអរសាទរជាមួយកម្មវិធី«សៀមរាបសង្ក្រាន្ត» និងបន្ទាប់ពីខកខានមិនបានដង្ហែជាច្រើនលើកច្រើនសាររួចមក «ទីងមោងយក្ស» ឬ«យក្សជាល» ជាច្រើនរូប នឹងត្រូវបានបងប្អូនសហគមន៍យកមកដង្ហែនៅក្នុងភូមិព្រះដាក់ នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ចាប់ពីម៉ោង៤ល្ងាចតទៅ!

តោះ! មកគាំទ្របងប្អូនសហគមន៍យើង និងជួបគ្នានៅភូមិព្រះដាក់ នាថ្ងៃពុធនេះទាំងអស់គ្នា! ហើយកុំភ្លេចនាំកូនៗនិងកុមារតូចៗមកជាមួយផង ធានាថាប្លែកភ្នែកប្លែកអារម្មណ៍ទាំងសម្រាប់មនុស្សចាស់ និងកូនក្មេង!
