ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    តោះទៅលេងសៀមរាប! សៀមរាបសង្ក្រាន្ត បានរៀបចំរួចរាល់សម្រាប់ស្វាគមន៍ភ្ញៀវជាតិ-អន្តរជាតិ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២

    BY Khmernote Media April 12, 2022
    តោះទៅលេងសៀមរាប! សៀមរាបសង្ក្រាន្ត បានរៀបចំរួចរាល់សម្រាប់ស្វាគមន៍ភ្ញៀវជាតិ-អន្តរជាតិ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា សៀមរាបសង្ក្រាន្ត បានរៀបចំរួចរាល់សម្រាប់ស្វាគមន៍ភ្ញៀវជាតិ-អន្តរជាតិ ចាប់ពីថ្ងៃទី១២ ដល់ ១៦ ខែមេសា ឆ្នាំ២០២២ ដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបបានសហការជាមួយរដ្ឋបាលខេត្តសៀមរាបរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តចាប់ពីថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២២ ដែលមានពីរទីតាំងធំៗ។ គិតមកត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ម្សិលមិញនេះ ទីតាំងទាំងពីរបានរៀបចំរួចរាល់ជាស្ថាបពរដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ អន្តរជាតិខាងមុខ។

    សូមបញ្ជាក់ផងដែរថាទីតាំងទាំងពីរមានកម្មវិធីដូចខាងក្រោម៖
    -ក្នុងក្រុងមាន៖ កម្មវិធីជិះទូកកម្សាន្ត ពិព័រណ៍ម្ហូបអាហារ ផ្សារបណ្តែតទឹក តន្រ្តីស្គរដៃ ការសម្តែងសិល្បៈនៅលើផែទឹក ការប្រណាំងទូក ការប្រកួតកីឡាប្រដាល់ បណ្តែតគោម និងការប្រគុំតន្រ្តីខ្នាតយក្សបីកន្លែង និងការប្រកួតវាយកូនគោលសៀមរាបសង្ក្រាន្ត២០២២។

    -ប្រាសាទចៅសាយទេវតាមានពិធីបួងសួងសុំសេចក្តីសុខ ពិធីទទួលទេវតាឆ្នាំថ្មី ពិធីពូនភ្នំខ្សាច់ ភូមិខ្ញុំ លេងល្បែងប្រជាប្រិយ ល្ខោនបាសាក់ និងស្រង់ព្រះ ៕

    ប្រភព៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall

    Share This Post: