ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ខែបុណ្យខែទាន! មកដឹងពីក្បួនឆែកឡានមុនធ្វើដំណើរផ្លូវឆ្ងាយ ត្រឹមតែ១០នាទីងាយៗអាចឆែកបានដោយខ្លួនឯងបាននៅផ្ទះ

    BY autoadmin April 13, 2022
    ខែបុណ្យខែទាន! មកដឹងពីក្បួនឆែកឡានមុនធ្វើដំណើរផ្លូវឆ្ងាយ ត្រឹមតែ១០នាទីងាយៗអាចឆែកបានដោយខ្លួនឯងបាននៅផ្ទះ

    ជាទម្លាប់តាំងពីដើមមកឱ្យតែចូលដល់ពិធីបុណ្យចូលឆ្នាំ បងប្អូនប្រជាពលរដ្ឋយើងតែងតែធ្វើដំណើរទៅលេងស្រុកកំណើត ឬទៅកន្លែងកម្សាន្តនានា។ ប៉ុន្តែដើម្បីធ្វើឱ្យដំណើរកម្សាន្តប្រកបដោយសុវត្ថិភាព និងសប្បាយរីករាយ បងប្អូនគួរប្រយ័ត្នប្រយែង និងពិនិត្យឱ្យបានច្បាស់ពីយាន្តជំនិះសម្រាប់ធ្វើដំណើរ ហើយថ្ងៃនេះយើងនឹងបង្ហាញពីក្បួនក្នុងការឆែកឡានមុនចេញដំណើរដោយចំណាយពេលត្រឹម១០នាទីមានដូចជា៖

    ១.ឆែក រឺពិនិត្យមើលបរិមាណ (សាំង,ប្រេងម៉ាសុីន,ប្រេងប្រអប់លេខ, ប្រេងហ្រ្វាំង ,ធុងទឹកជាដើម) ត្រូវពិនិត្យមើលថា បរិមាណនោះត្រឹមត្រូវនិងសមស្របដែរទេ

    ២.ពិនិត្យមើលគុណភាពនៃសំបកកង់ថា មានចំនុចណាប្រេះដែររឺទេ ក៏ដូចជាថ្លឹងកង់ឡានទំាងអស់នៅពេលសប់កង់ឡាន

    ៣.ពិនិត្យមើលអំពូលភ្លើង ភ្លើងគុជ ភ្លើងហ្វា ភ្លើងសុីញ៉ូ ភ្លើងគូទឡាន ភ្លើងហ្វ្រាំង ភ្លើងជិត ភ្លើងឆ្ងាយ ជាដើម

    ៤.ពិនិត្យមើលគុណភាពនៃផ្លិតទឹកទាំងមុខទាំងក្រោយ សម្រាប់ការពារផ្លិតខូចនៅពេលធ្វើដំណើរពេលភ្លៀងធ្លាក់

    ៤.ពិនិត្យមើលអ្នកបើកបរ ហាមទទួលទានគ្រឿងស្រវឹងមុន និងពេលបើកបរ គួរសម្រាកអោយបានគ្រប់គ្រាន់មុនពេលចេញដំណើរ។

    អត្ថបទ៖Bee
    ប្រភព៖ sanook

    Share This Post: