ព័ត៌មានជាតិ
កំពង់ស្ពឺ ក៏សប្បាយមិនធម្មតាដែរ ថ្ងៃទី២ ចូលឆ្នាំថ្មី មនុស្សច្រើនខ្លាំងនាំគ្នាលេងយ៉ាងសប្បាយមិនចាញ់ខេត្តផ្សេងទេ
BY Khmernote Media
April 16, 2022
ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីសង្ក្រាន្តឆ្នាំថ្មីដែលបានអនុញ្ញាតអោយបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ នាំគ្នាចូលរួមលេងកំសាន្តយ៉ាងសប្បាយ ជាមួយការរាំលេងក៏ដូចជាការបាញ់ទឹកលេងកម្សាន្តនានាក្នុងឱកាសដ៏សប្បាយរីករាយនោះផងដែរ។

ទន្ទឹមនឹងនេះយើងសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ បាននាំគ្នាចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ មិនចាញ់ខេត្តដ៏ទៃនោះទេ ដោយក្នុងនោះមានការចូលពីសំណាក់ឯកឧត្តម វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អមដំណើរដោយ ឯកឧត្តម សរ សុពុត្រា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិកាសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ ក្នុងព្រឹត្តិការណ៍ កំពង់ស្ពឺសង្រ្កាន្ត ក្នុងថ្ងៃទី២ ម្សិលមិញនេះ។ តោះទស្សនារូបភាពខាងក្រោមពី សសយក កំពង់ស្ពឺ៕














