សិល្បៈ

តាចេក ផ្លាស់ប្តូរមុខរបរមកលក់ទុរេន ខ្នុរ និងលក់បាយនៅជាប់រង្វង់មូលគួស្រូវវិញ ប្រកាសសូមបងប្អូនជួយទិញផង

BY
Khmernote Media
April 18, 2022

តារាកំប្លែងវ័យចំណាស់ តាចេក ត្រូវបានគេដឹងថាជួយទុក្ខលំបាកជាបន្តបន្ទាប់ដោយសារតែបញ្ហាជីវភាពគ្រួសារ ដែលតម្រូវអោយរូបលោកទទួលរ៉ាប់រងគ្រួសារទាំងមូល ដោយពេលនេះលោកបានប្រកាសថាបានផ្លាស់ប្តូរមុខរបរទៀតហើយ គឺមកលក់ទុរេន ខ្នុរ និងលក់បាយនៅខាងកើតជាប់រង្វង់មូលគួស្រូវវិញ។ តារាកំប្លែងរូបនេះបានរៀបរាប់នៅលើ Facebook របស់ខ្លួនថា៖

“ខ្ញុំប្ដូរមុខរបលក់បន្លែផ្លែឈើនៅគីរីរម្យហើយឥឡូវមកលក់ទុរេនខ្នុរនឹងលក់បាយនៅខាងកើតជាប់រង្វង់មូលគួស្រូវផ្លូវទៅតាខ្មៅខាងស្ដាំដៃបើមកពីតាខ្មៅនៅខាងឆ្វេងដៃបើបងប្អូនកូនក្មួយឆ្លងកាត់កុំភ្លេចចូលជួយទិញទុរេននឹងខ្នុរចូលហូបបាយក៏បានដែរ. ខ្ញុំសូមជូនពរដល់អ្នកមានគុណនឹងសប្បុរជនបងប្អូនកូនក្មួយប្រកបដោយអាយុ.វណ្ណះ.សុខ.ពល.កុំបីឃ្លាងឃ្លាតឡើយ.”

Share This Post: