ចំណុចពិសេស ៤យ៉ាង ដែលអ្នកគួរពិចារណារវាងម៉ូឌែល Scram 411cc និង Duke 200cc
- BY
- Liny Chan
- April 20, 2022
ដើម្បីជ្រើសរើសម៉ូតូឱ្យបានត្រឹមត្រូវ យើងត្រូវមើលលម្អិតទៅលើចំណុចពិសេសៗដ៏គួរឱ្យចាប់ជាច្រើន និងគិតយ៉ាងប្រុងប្រយ័ត្នចំពោះម៉ាកយីហ៊ោដែលអ្នកនិងជ្រើសរើស!ហើយប្រសិនបើអ្នកចូលចិត្តការប្រណាំងបែបផ្សងព្រេង អ្នកគួរតែជ្រើសរើស Scram 411cc ឬ Duke 200cc ដែលជាម៉ូតូពហុមុខងារ រចនា និងធ្វើឡើងដើម្បីយកជម្នះគ្រប់ស្ថានភាពផ្លូវទាំងអស់ឬសូម្បីដីវាលគ្មានផ្លូវ។ ទន្ទឹមនឹងនេះផងដែរអត្ថបទខាងក្រោមនឹងលើកឡើងអំពី ADV 2022s ថ្មីចំនួនពីរគឺ Duke 200cc និង Scram 411cc ហើយការប្រៀបធៀបម៉ូឌែលទាំងពីរខាងក្រោមនឹងជួយឱ្យអ្នកយល់កាន់តែច្បាស់ពីលក្ខណៈបច្ចេកទេស មុខងារពិសេសៗ ដំណើរការ និងតម្លៃរបស់ម៉ូតូទាំងពីរនេះ។




KTM ដែលជាក្រុមហ៊ុនដ៏ពេញនិយមមួយនៅក្នុងឧស្សាហកម្មម៉ូតូ ថ្មីៗនេះបានចេញលក់ Duke 2022 នៅកម្ពុជា ដែលជាម៉ូដែល 200cc ហើយអាចចាត់ទុកថាជា entry-level ADV ដែលបង្ហាញនូវ លក្ខណៈបច្ចេកទេស និងមុខងារពិសេសៗជាច្រើនជាមួយនឹង 2-Channel ABS (Anti-Lock Braking System)! KTM Duke 200 ស៊េរីឆ្នាំ 2022 បំពាក់ដោយម៉ាស៊ីន BS6 ចំណុះ 199.5cc ,ស៊ីឡាំងតែមួយ ,ធុងផ្ទុកសាំងដែលអាចផលិតថាមពលអតិបរមា 25HP ដូចគ្នាជាមួយនឹងកម្លាំងបង្វិលជុំខ្ពស់បំផុត 19.3Nm។ ម៉ូតូនេះមានប្រវែង និងទំហំ បណ្ដោយ 2002mm ,ទទឹង 873mm និងកម្ពស់ 1274mm។ ចំពោះកម្ពស់កៅអីមានប្រវែង 823mm ជាមួយនឹងប្រវែងពីពីកង់មុខទៅកង់ក្រោយ (wheelbase) 1357mm។ លើសពីនេះ វាមានទម្ងន់ទប់បាន 159គីឡូក្រាម ខណៈដែលសមត្ថភាពផ្ទុករបស់ធុងសាំងម៉ូតូនេះត្រូវបានតម្លើងពី 10.2 លីត្រដល់ 13.5 លីត្រ។ ដោយឡែកសម្រាប់រយៈកម្ពស់ពីដីទៅបាតម៉ាស៊ីនប្រវែង 155mm គឺពិតជាល្អមែនទែន បើគិតពីការរចនាបែបកីឡា។ ម៉ូតូនេះអាចរត់បាន ប្រហែល 35-40 kmpl ហើយល្បឿនកំពូលនៃ BS6-compliant Duke 200 គឺប្រហាក់ប្រហែល 140 គីឡូម៉ែត្រក្នុងមួយម៉ោង។ ជាមួយនឹងតម្លៃចាប់ពី 4200$ អ្នកអាចស្វែងរក Duke200cc បានជាមួយនឹងជម្រើសពីរពណ៌ដ៏ស្រស់ស្អាតគឺ Ceramic White (black/white), and Electronic Orange (black/orange)។



ប្រសិនបើអ្នកក្រឡេកមើល Royal Enfield, 121 ឆ្នាំនៃប្រវត្តិសាស្រ្តម៉ូតូនៅលើពិភពលោកក៏បានបង្ហាញនូវប្រភេទ adv ថ្មីរបស់ពួកគេដែរ ហើយមាន DNA ពី Royal Enfield Himalayan ដែលត្រូវបានគេហៅថា Scram 411cc! ប្រសិនបើអ្នកកំពុងស្វែងរកម៉ូតូដែលធន់ខ្លាំង ប្រើសម្រាប់ការធ្វើដំណើរ/ជិះប្រចាំថ្ងៃ ជិះប្រកបដោយផាសុកភាពសូម្បីតែនៅក្នុងម៉ោងចរាចរណ៍ដែលកកស្ទះ ជាពិសេសបំពាក់ ABS Channel ចំនួនពីរដែលផ្តល់នៅទំនុកចិត្តសម្រាប់ការកម្សាន្តចុងសប្តាហ៍/ដំណើរកម្សាន្តម្តងម្កាលនោះ ម៉ូឌែល Scram 411cc នឹងក្លាយជាជម្រើសដែលអ្នកចូលចិត្តនាពេលអនាគត។ ចំណុចពិសេសរបស់ Scram 411cc អាចមើលឃើញពីសំបកកង់ពីរដែលមាន 19″ ខាងមុខ និង 17″ ខាងក្រោយ ដែលសាកសមសម្រាប់ការជិះក្នុងទីក្រុង។ ជាមួយនឹងសមត្ថភាពធុងសាំង 15L ដ៏គួរឱ្យចាប់អារម្មណ៍ អាចធ្វើអោយលោកអ្នកធ្វើដំនើររហូតដល់ចម្ងាយ 500Km ដោយមិនចាំបាច់ចូលចាក់សាំងច្រើនសារហើយបូម និងតួនៅផ្នែកខាងមុខ ជាមួយនឹងកង់ 190mm ល្អឥតខ្ចោះសម្រាប់ការរុករកក្នុងទីក្រុង ឬដំណើរកម្សាន្តផ្លូវឆ្ងាយ។ ចំពោះកម្ពស់កៅអី 795mm ជាមួយនឹងកៅអីអង្គុយវែងបញ្ចូលគ្នាតែមួយ នឹងជួយកាត់បន្ថយភាពនឿយហត់ក្នុងអំឡុងពេលជិះរយៈពេលយូរសម្រាប់អ្នកបើកបរ និងអ្នករួមដំណើរ។ អ្វីដែលកាន់តែពិសេស សម្រាប់ម៉ាស៊ីន Scram 411cc long stroke ដែលងាយស្រួលក្នុងការគ្រប់គ្រងស្ថានភាពចរាចរណ៍មមាញឹក ជាមួយនឹងការផ្លាស់ប្តូរប្រអប់លេខធុនល្មម កម្លាំងបង្វិលជុំខ្ពស់នៅ rpm ទាប សាកសមសម្រាប់ការជិះក្នុងទីក្រុង និងដំណើរផ្សងព្រេង។ លើសពីនេះ វាក៏បានបំពាក់នៅ Digi-Analog ជាមួយនឹងឧបករណ៍វាស់ល្បឿន offset។ វាគឺជាព័ត៌មានសំខាន់ដែលបង្ហាញនៅលើអេក្រង់ Digi ដើម្បីងាយស្រួលមើល និងធានាបាននូវការផ្តោតអារម្មណ៍របស់អ្នកបើកបរនៅពេលធ្វើដំណើរ។ មូ៉តូនេះ មានតម្លៃចន្លោះពី 4200$-4899$ ជាមួយនិងជម្រើសពណ៍ប្រហែល៧…. ដូច្នេះតើរវាង Scram 411cc និង Duke 200cc មួយណាអាចជាជម្រើសរបស់អ្នកក្នុងឆ្នាំ ២០២២?






- Share This Post:






