សូមប្រយ័ត្ន! តារាកំប្លែងជើងចាស់ ស៊ុនណារី ម៉ូនីកា ចុះពីឡានត្រូវចោរឆក់កាបូបអស់ទ្រព្យសម្បត្តិជាច្រើន (មានវីដេអូ)
- April 21, 2022
ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ អ្នកនាង ស៊ុនណារី ម៉ូនីកា ជាអតីតតារាកំប្លែងជើងចាស់ដៃគូជាមួយនាយកុយ និងនាយក្រឹម ប៉ុន្តែស្រាប់តែពេលថ្មីៗនេះ អ្នកនាង ស៊ុនណារី ម៉ូនីកា ជួបហេតុការណ៍អាក្រក់ត្រូវចោរឆក់កាបូបនៅតាមដងផ្លូវ បណ្តាលឲ្យបាត់បង់ទ្រព្យសម្បត្តិជាច្រើន។

យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុក Vannida Sinnary កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា “បងស្រីម៉ូនីកាមកយកឡានពីផ្ទះខ្ញុំទៅធ្វើឡានខូចរលត់តាមផ្លូវក៏បើកទ្វារមកយកទឹកចាក់ឡានគ្រាន់តែចេញមិនទាន់បិទទ្វារឡានផងវាឆក់ហ្មង
សកម្មភាពអាចោឆក់កាបូបបងស្រីស៊ុនណារី ម៉ូនីកា មុននេះបន្តិច ពពួកអាចាំតែលួចឆក់ញើសឈាមគេខំរកខំទុកដើម្បីចិញ្ចឹមគ្រួសារគេ ពួកហែងយកទៅមិនបានចាយទេសូមទេវតាអោយវាដួលម៉ូតូងាបទាន់ហន់ផង ចឹងសូមបងប្អូនប្រយ័ត្នផងចេញពីឡានស្ពាយកាបូបមើលផងបងប្អូន វាដើរលេងអស់លុយចូលឆ្នាំវាចាប់ផ្ដើមសម្បូរទៀតហើយ ជួយហ៊្សែម្នាក់មួយបងប្អូនដើម្បីទុកជាការយល់ដឹងដល់បងប្អូនដែលប្រហែសអោយការពារកុំប្រហែស”៕

- Share This Post:






