ធ្លាប់មានជនបរទេស ហុចសំបុត្រ ហ្នឹងអោយអត់ ? ឥលូវ ឯកឧត្តម ដួង តារា បកអាក្រាតជនបរទេស យកឈ្មោះជួយកុមារ ដើររ៉ៃអង្គាសប្រាក់ខុសច្បាប់
- November 19, 2018
ជនជាតិហ្វីលីពីន ម្នាក់ដែលតែងតែដើររ៉ៃអង្គាសប្រាក់ពីបងប្អូនប្រជាពលរដ្ឋខ្មែរ នៅទីក្រុងភ្នំពេញ តាមរយៈរូបភាពសប្បុរសធម៌ប្រមូលថវិការចូលមូលនិធិដើម្បីកុមារ ពេលនេះត្រូវបានឯកឧត្តម ដួង តារា បកអាក្រាតពីមុខមាត់ពិត ខណៈដែលជនបរទេសមួយក្រុមនេះ កុហកថាបានចុះបញ្ជីនៅក្រសួងមហាផ្ទៃត្រឹមត្រូវ ប៉ុន្តែធាតុពិតគឺមិនបានចុះបញ្ជីនោះឡើយ។ តាមរយៈការ Live ផ្ទាល់ពីឯកឧត្តម ដួង តារា ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានអោយដឹងថា ជនបរទេសមួយចំនួន បានប្រើប្រាស់រូបភាព ប្រមូលថវិការ ដើម្បីកុមារ ធ្វើអោយបងប្អូនប្រជាពលរដ្ឋ អាណិត ហើយរ៉ៃអង្គាសប្រាក់ទាំងនោះ ដើម្បីប្រយោជន៍របស់ខ្លួន។

ឯកឧត្តមបានបន្តទៀតថា សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ កុំចាញ់បោកជនខិលខូចទាំងនេះទៀត ព្រោះពួកគេកំពុងតែប្រព្រឹត្តិខុសច្បាស់ ដើម្បីបោកប្រាស់ទឹកចិត្តសប្បុរស របស់បងប្អូនប្រជាពលរដ្ឋយើង។ គួរបញ្ជាក់ផងដែរថា នេះមិនមែនជារឿងថ្មីនោះទេ ដោយគេឧស្សាហ៍ឃើញជនបរទេសមួយចំនួនប្រើប្រាស់ស្រោមសំបុត្រប្រភេទដើម្បីរ៉ៃអង្គាសប្រាក់ នៅទីសាធារណៈ ក៏ដូចជានៅតាមភោជនីយដ្ឋានផ្សេងៗ ដោយអ្នកខ្លះមានទាំង ហ្គីតា ថែមទៀតផង៕


- Share This Post:






