ប្រភេទអ្នកបើករ៉ឺម៉កកង់៣សព្វថ្ងៃ ដែលតែងតែបង្កការកកស្ទះដល់អ្នកដទៃ (មានវីដេអូ)
- November 19, 2018
នាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញបញ្ហាចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញ នៅតែជាបញ្ហាដ៏ស្មុគស្មាញមួយ ដែលអ្នកធ្វើដំណើរតាមផងផ្លូវតែងតែជួបប្រទះ ហើយបញ្ហាទាំងនោះកើតឡើង ដោយសារតែប្រជាពលរដ្ឋមួយចំនួនធំនៅតែមិនគោរពច្បាប់ចរាចរណ៍ ដូចជាបើកបញ្ច្រាស់ផ្លូវ មិនមានការអធ្យាស្រ័យគ្នាជាដើម។ យ៉ាងណាមិញថ្មីៗនេះមានការធ្វើជាវីដេអូបង្ហាញនូវប្រភេទរ៉ឺម៉កកង់បីមួយចំនួន ដែលបើកបរមិនគោរពច្បាប់ចរាចរណ៍ ជិះបំពានភ្លើងស្តុប, បញ្ជ្រាស់ផ្លូវ និងជិះបញ្ច្រៀតផ្លូវជាមួយនឹងផ្លូវម៉ូតូ ដែលអាចបង្កនូវការកកស្ទះនៅតាមដងផ្លូវ។ តោះមកមើលវីដេអូនៅខាងក្រោមនេះ៖

សូមបញ្ចាក់ផងដែរថា បងៗអ្នកបើកបររុឺម៉កទាំងអស់មិនមែនសុទ្ធតែជាអ្នកបើកបរដូចអ្វីដែលវីដេអូមួយនេះនិយាយនោះទេ មានពេលច្រើនណាស់ដែលពួកគាត់ក៏ជាអ្នកបើកបរធម្មតាគោរពច្បាប់ផងដែរ។Q: តើហេតុអ្វីមិនដាក់ម៉ូតូ ឬឡានផង?A: ពីព្រោះវីដេអូនេះ និយាយអំពីរុឺម៉ក នោះហើយទើបខ្ញុំមិនដាក់ ម៉ូតូ ឬឡាន។ ប៉ុន្តែខ្ញុំដឹងថា ឡាន ម៉ូតូ រុឺម៉កមានបែបនេះដូចគ្នាទាំងអស់។Q: ហេតុអ្វីវីដេអូនេះនិយាយតែពីចំនុនអាក្រក់ចឹង ចុះអ្នកជិះត្រឺមត្រូវហរ?A: ខ្ញុំដឹង អ្នកដឹង និងបានឃើញទាំងអស់គ្នាថា អ្នកបើកបររុឺម៉កមិនសុទ្ធតែជាអ្នកបើកបរអាក្រក់នោះទេ។ ដូច្នេះវីដេអូនេះគឺគ្រាន់តែចង់ចែកចាយអំពីអ្វីដែល បងៗបើករុឺម៉កបានធ្វើ ដែលបងប្អូនយើងមិនពេញចិត្ត និងសង្ឃឹមថាជួយគ្នាកែប្រែម្តងបន្តិច។ចំពោះ comment ណាដែលមានពាក្យមិនពិរោះ ពាក្យជេឌៀល ទៅដល់បងៗអ្នកបើករុឺម៉ក ឬក៏អ្នក comment ដ៏ទៃ ឬមកលើខ្ញុំផ្ទាល់នឹងត្រូវលុបចោល សុំបងៗអ្នក comment កុំប្រកាន់ ហើយប្រើប្រាស់ពាក្យសមគួរផង សូមអរគុណ។
Posted by SamKalean on Sunday, 21 October 2018
ប្រភេទរុឺម៉កកង់បី នៅស្រុកខ្ញុំ ២
ដោយមានបងប្អូនពូមីងគាំទ្រវីដេអូ ប្រភេទរឺុម៉កកង់បីនៅស្រុកខ្ញុំ ជាច្រើន ខ្ញុំក៏សំរេចធ្វើ វគ្គ២ ជូនបងប្អូនទស្សនាកំសាន្ត :Dសូមបញ្ចាក់ផងដែរថា បងៗអ្នកបើកបររុឺម៉កទាំងអស់មិនមែនសុទ្ធតែជាអ្នកបើកបរដូចអ្វីដែលវីដេអូមួយនេះនិយាយនោះទេ មានពេលច្រើនណាស់ដែលពួកគាត់ក៏ជាអ្នកបើកបរធម្មតាគោរពច្បាប់ផងដែរ។Q: តើហេតុអ្វីមិនដាក់ម៉ូតូ ឬឡានផង?A: ពីព្រោះវីដេអូនេះ និយាយអំពីរុឺម៉ក នោះហើយទើបខ្ញុំមិនដាក់ ម៉ូតូ ឬឡាន។ ប៉ុន្តែខ្ញុំដឹងថា ឡាន ម៉ូតូ រុឺម៉កមានបែបនេះដូចគ្នាទាំងអស់។Q: ហេតុអ្វីវីដេអូនេះនិយាយតែពីចំនុនអាក្រក់ចឹង ចុះអ្នកជិះត្រឺមត្រូវហរ?A: ខ្ញុំដឹង អ្នកដឹង និងបានឃើញទាំងអស់គ្នាថា អ្នកបើកបររុឺម៉កមិនសុទ្ធតែជាអ្នកបើកបរអាក្រក់នោះទេ។ ដូច្នេះវីដេអូនេះគឺគ្រាន់តែចង់ចែកចាយអំពីអ្វីដែល បងៗបើករុឺម៉កបានធ្វើ ដែលបងប្អូនយើងមិនពេញចិត្ត និងសង្ឃឹមថាជួយគ្នាកែប្រែម្តងបន្តិច។ចំពោះ comment ណាដែលមានពាក្យមិនពិរោះ ពាក្យជេឌៀល ទៅដល់បងៗអ្នកបើករុឺម៉ក ឬក៏អ្នក comment ដ៏ទៃ ឬមកលើខ្ញុំផ្ទាល់នឹងត្រូវលុបចោល សុំបងៗអ្នក comment កុំប្រកាន់ ហើយប្រើប្រាស់ពាក្យសមគួរផង សូមអរគុណ។មើលវគ្គ១ ហើយឬនៅ?https://www.facebook.com/officialsamkalean/videos/241579150048463/
Posted by SamKalean on Sunday, 18 November 2018
អត្ថបទ៖ ណារ៉ែន
ប្រភព៖ SamKalean
- Share This Post:








