មកដឹងពីលក្ខខណ្ឌចាំបាច់ដែលត្រូវមាន សម្រាប់ការធ្វើដំណើរហោះហើរពី កម្ពុជា ទៅ ថៃ
យោងតាមការបញ្ជាក់ពី ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាច្រកថៃឡងដ៍ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ តទៅ អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញ នឹងមិនតម្រូវឲ្យធ្វើតេស្ដរកមេរោគកូវីដ-១៩ ទៀតទេ ទាំងមុននិងក្រោយពេលចូលដល់ប្រទេសថៃ។ យ៉ាងណាក៏ដោយ ការចុះឈ្មោះស្នើសុំ Thailand Pass នៅរក្សាទុកដដែល ប៉ុន្តែរង្វង់ទឹកប្រាក់ធានារ៉ាប់រង បានបន្ថយមកត្រឹម ១០០០០ ដុល្លារ តែប៉ុណ្ណោះ។

ចំពោះអ្នកដំណើរដែលមិនបានទទួលវ៉ាក់សាំងពេញលេញ តម្រូវឲ្យបង្ហាញលទ្ធផលធ្វើតេស្ដរកមេរោគកូវីដ-១៩ អវិជ្ជមាន ដែលមានសុពលភាពមិនលើសពី ៧២ ម៉ោងមុនពេលចេញដំណើរ ដើម្បីអាចធ្វើដំណើរក្នុងប្រទេសថៃដូចអ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ។ ប្រសិនបើមិនមានលទ្ធផលធ្វើតេស្ដអវិជ្ជមានបង្ហាញអាជ្ញាធរទេ តម្រូវឲ្យធ្វើចត្តាឡីស័ក រយៈពេល ៥ ថ្ងៃ និងធ្វើតេស្ត នៅថ្ងៃទី៤ ឬ ទី៥ នៃការធ្វើចត្តាឡីស័ក។ ការធ្វើតេស្តរហ័សដោយខ្លួនឯងត្រូវបានលើកទឹកចិត្ត ក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសថៃ៕
