ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងចម្រុះពីស្ថាប័នពាក់ព័ន្ធ បានចុះពិនិត្យឃ្លាំងសរុប ១៨ទីតាំង ដែលសង្ស័យពាក់ព័ន្ធការនាំចូល ស្តុកទុក និងចែកចាយទំនិញបង្កកពីប្រទេសថៃដោយខុសច្បាប់

    BY Nisaiy KN June 14, 2026
    រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងចម្រុះពីស្ថាប័នពាក់ព័ន្ធ បានចុះពិនិត្យឃ្លាំងសរុប ១៨ទីតាំង ដែលសង្ស័យពាក់ព័ន្ធការនាំចូល ស្តុកទុក និងចែកចាយទំនិញបង្កកពីប្រទេសថៃដោយខុសច្បាប់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣​ ខែមិថុនា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ សហការជាមួយកម្លាំងចម្រុះមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋាន ក.ប.ប ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងតូច ធំ ក្នុងមូលដ្ឋានសរុបចំនួន ១៨កន្លែង ដែលសង្ស័យមាននាំចូល ស្តុកទុក ចរាចរ និងចែកចាយផលិតផលបង្កកមានប្រភពពីប្រទេសថៃ។

    ក្នុងប្រតិបតិការទាំង ១៨ទីតាំងនេះ សមត្ថកិច្ចចម្រុះបានរកឃើញទីតាំង​ចំនួន​ ២​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ទំនិញ​នាំចូល​ខុស​ច្បាប់​ពី​ប្រទេស​ថៃ រួមមាន:
    ១. ទីតាំងឃ្លាំងស្តុកទំនិញនាំចូលស្ថិតនៅ ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ របស់ក្រុមហ៊ុន អេសខេអេសខេ ឯ.ក ដែលបានស្តុកទំនិញ​ទាំងនោះ​មានចំនួន៦១មុខ ជាប្រភេទកាហ្វេ ទឹកសេរ៉ូ ម៉្សៅទឹកដោះគោ។
    ២.​ ទីតាំង​ឃ្លាំង​ស្ថិតនៅផ្ទះលេខ១០២ ផ្លូវ៧៩BT ភូមិចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ​ ដែលបានស្តុកផលិតផល​ប្រភេទ​សាច់​បង្កក​។

    ជាលទ្ធផលសម្រាប់ប្រតិបតិ្តការថ្ងៃទី១២ ខែមិថុនានេះ សមត្ថកិច្ចសម្រេចបិទឃ្លុំទីតាំងឃ្លាំងទាំង២​ ខាងលើនេះ ជាបណ្តោះអាសន្ន និងបានសម្រេចឱ្យនាំខ្លួនម្ចាស់ និងអ្នកគ្រប់គ្រងឃ្លាំង​ក្នុង​ខណ្ឌ​ដង្កោ​ចំនួន​ ២នាក់ និង​ឃ្លាំង​ក្នុង​ខណ្ឌ​មានជ័យ​ចំនួន​ ១នាក់​ ទៅធ្វើការសាកសួរបន្ថែមនៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតាមនីតិវិធីច្បាប់។

    គួរ​បញ្ជាក់​ដែរ​ថា​ គិតចាប់ពី​ថ្ងៃ​ទី១០​ មកដល់​ថ្ងៃ​ទី​១៣​ ខែមិថុនា​នេះ​ គណៈ​បញ្ជា​ការ​ឯកភាព​រដ្ឋបាល​រាជធានីភ្នំពេញ​ សហការ​ជាមួយ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​បាន​សហការ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ឃ្លាំង​តូច​ ធំ​ ក្នុង​ភូមិ​សាស្ត្រ​រាជធានីភ្នំពេញ​ ដែល​សង្ស័យ​បាន​នាំចូល​ ស្តុក​ទុក​ ចរាចរ​ និង​ចែកចាយ​ផលិតផល​បង្កក​ និង​ទំនិញ​នាំចូល​ពី​ប្រទេស​ថៃ​ខុស​ច្បាប់​ បាន​សរុប​ចំនួន​ ១០៧ទីតាំង​ ក្នុងនោះ​ក្រុមការងារ​ចម្រុះ​បាន​សម្រេចបិទ​បណ្តោះអាសន្នទីតាំង​ចំនួន​ ១២​ទីតាំង​ហេីយ​៕

    ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay