ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដំណឹងល្អ! មន្ទីរពេទ្យរុស្សុី ត្រូវការជ្រើសរើស បុគ្គលិកជាប់កិច្ចសន្យាមន្ទីរពេទ្យជាច្រើនផ្នែក ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី ២៦ ខែមិថុនាខាងមុខ

    BY June 12, 2026
    ដំណឹងល្អ! មន្ទីរពេទ្យរុស្សុី ត្រូវការជ្រើសរើស បុគ្គលិកជាប់កិច្ចសន្យាមន្ទីរពេទ្យជាច្រើនផ្នែក ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី ២៦ ខែមិថុនាខាងមុខ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៦ នេះ តាមរយៈសេចក្តីជូនដំណឹងពី មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានបញ្ជាក់ថា ត្រូវការជ្រើសរើស បុគ្គលិកជាប់កិច្ចសន្យាមន្ទីរពេទ្យជាច្រើនផ្នែក ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៦ ខាងមុខនេះ។

    ក្នុងសេចក្ដីជូនដណឹងរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានបន្ថែមថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ត្រូវការជ្រើសរើស បុគ្គលិកជាប់កិច្ចសន្យាមន្ទីរពេទ្យ ដូចខាងក្រោម ៖

    – វេជ្ជបណ្ឌិតឯកទេសសម្ភព និងរោគស្ត្រី ២រូប

    – វេជ្ជបណ្ឌិតឯកទេសជំងឺសួត ១រូប

    – វេជ្ជបណ្ឌិតឯកទេសសើស្បែក ១រូប

    – វេជ្ជបណ្ឌិតឯកទសសណ្តំ និងក្រោយសណ្តំ ៨រូប

    – វេជ្ជបណ្ឌិតឯកទេសសង្គ្រោះបន្ទាន់ សណ្តំ

    – ឱសថការីឯកទេសវេជ្ជជីវសាស្ត្រ ២រូប

    – ប្រពោធនកម្ម ៣រូប

    – អ្នកបច្ចេកទេសមន្ទីរពិសោធន៍ ៣រូប

    ចំពោះបេក្ខជន បេក្ខនារី ត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

    – សញ្ញាបត្រតាមជំនាញ ឬ វិញ្ញាបនបត្រដែលមានតម្លៃស្មើ

    – មានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល

    – ចេះភាសាអង់គ្លេស និងកុំព្យូទ័រ (មានអាទិភាព)

    – ធ្លាប់មានបទពិសោធន៍ការងារ យ៉ាងតិច ២ឆ្នាំ (មានអាទិភាព) និងអាកប្បកិរិយា ឥរិយាបទ ការងារល្អ រួសរាយរាក់ទាក់ សាមគ្គីភាព និងទំនាក់ទំនងការងារល្អ

    – សុខភាពល្អ និងកាយសម្បទាមាំមួន

    – ឧស្សាហ៍ព្យាយាម អំណត់ ស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់

    ដោយឡែក បេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍ សូមភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖

    – ប្រវត្តិរូប (មានបិតរូបថត ៤ x ៦) និងពាក្យសុំចូលបំរើការងារ

    – សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងសញ្ញាបត្រតាមជំនាញ (ថតចម្លងមានបញ្ជាក់ត្រឹមត្រូវ)

    – អាជ្ញាបណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល មានសុពលភាព (ថតចម្លង)

    – សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត (ច្បាប់ដើម) អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (ថតចម្លង និងមានបញ្ជាក់អាជ្ញាធរមូលដ្ឋាន)

    – ឯកសារពាក់ព័ន្ធផ្សេងៗ និងសូមយកពាក្យមកដាក់នៅការិយាល័យរដ្ឋបាលនិងបុគ្គលិកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រៀងរាល់ ម៉ោងធ្វើការ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៦៕

    ប្រភព៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay