យុគ ចិន្តា ថាខ្លួនសុខចិត្តលះបង់ជីវិតស៊ីវីល័យ មករស់នៅបែបជីវិតធម្មតាៗជាមួយធម្មជាតិ នៅលើទឹកដីស្រែអំបិល ជើងភ្នំស្ទឹងពពក
- April 24, 2022
ពិធីការនីដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជា គឺអ្នកនាង យុគ ចិន្តា ដែលមហាជនស្គាល់ស្ទើរមួយប្រទេសតាមរយៈទេពកោសល្យដ៏ប៉ិនប្រសព្វក្នុងអធិប្បាយក្នុងកម្មវិធីទូរទស្សន៍និងកម្មវិធីធំៗជាច្រើន ហើយនាងក៏ជាអ្នកជំនួញដ៏ល្បីឈ្មោះមួយផងដែរ។ ថ្មីៗនេះដែរគេសង្កេតឃើញតារា សិល្បៈការនីឆ្នើមរូបនេះបានបង្ហោះរូបភាពជាញឹកញាប់ជាមួយជីវិតដ៏សាមញ្ញរបស់ខ្លួននៅជនបទស្រុកស្រែចំការ ពោលគឺនៅស្រុកស្រែអំបិល ខេត្តកោះកុង។ អ្នកនាង យុគ ចិន្តា បានរៀបរាប់នៅលើ Facebook របស់នាងថា៖

“ដោយក្ដីស្រលាញ់ពីទឹកដីស្រែអំបិល ជើងភ្នំស្ទឹងពពក លះបង់ជីវិតសុីវីលយ័ មករស់នៅបែបជីវិតបែបធម្មតាៗ ជាសេចក្ដីសុខ និងការពេញចិត្តរបស់ខ្ញុំ ផ្ញើក្ដីនឹករលឹកដល់បងប្អូនទាំងអស់គ្នា ពី ChangCham Eco Lodge #ស្ទឹងពពក #ស្រែអំបិល #កោះកុង”។ គួរបញ្ជាក់ផងដែរថា អ្នកនាង យុគ ចិន្តា បាននឹងកំពុងរៀបចំរ៉ីសត របស់ខ្លួនមួយដែលមានឈ្មោះថា ChangCham Eco Lodge ដែលស្ថិតនៅក្នុងស្រុកស្រែអំបិល ក្បែរជើងភ្នំស្ទឹងពពក ប៉ុន្តែអ្វីដែលគេកត់សំគាល់នោះគឺនាងតែងតែទៅរៀបចំ ដោយខ្លួនឯងរស់នៅជាមួយធម្មជាតិ យ៉ាងស្រស់ស្រាយ៕


















- Share This Post:






