ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ គ្រោងអនុញ្ញាតឱ្យខេត្ត ឬតំបន់មួយចំនួនទៀត លើកលែងកាតព្វកិច្ចពាក់ម៉ាស់ ក្រោយបុណ្យចូលឆ្នាំថ្មី ឃើញថាមានអត្រាឆ្លងតិចតួចបំផុត

    BY Khmernote Media April 24, 2022
    សម្តេចតេជោ គ្រោងអនុញ្ញាតឱ្យខេត្ត ឬតំបន់មួយចំនួនទៀត លើកលែងកាតព្វកិច្ចពាក់ម៉ាស់ ក្រោយបុណ្យចូលឆ្នាំថ្មី ឃើញថាមានអត្រាឆ្លងតិចតួចបំផុត

    តាមរយៈសារសំលេងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះបានអោយដឹងថា សម្តេចគ្រោងអនុញ្ញាតឱ្យខេត្ត ឬតំបន់មួយចំនួនទៀត លើកលែងកាតព្វកិច្ចពាក់ម៉ាស់ដោយសង្កេតឃើញថា ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ កន្លងទៅនេះ កម្ពុជាមានអត្រាឆ្លងតិចតួចបំផុត ដែលបណ្តាលមកពីភាពស៊ាំសហគមន៍។

    សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ប៉ុន្តែវិធានការទាំងនេះ សំខាន់គឺបានមកដោយសារតែយើងមានភាពស៊ាំក្នុងសហគមន៍ តាមការចាក់វ៉ាក់សាំងបាន២ដូសរួចរាល់ ប៉ុន្តែអ្វីដែលជាតម្រូវការដើម្បីឈានទៅសម្រេចនៃភាពស៊ាំសហគមន៍ និងដើម្បីកាត់បន្ថយ និងការបន្ធូរបន្ថយវិធានការសុខាភិបាល ដូចជាបញ្ហាការជួបជុំ ឬបញ្ហាការពាក់ម៉ាស់ជាដើម សំខាន់គឺស្ថិតនៅលើភាពស៊ាំសហគមន៍ដោយវ៉ាក់សាំង ដែលខ្ញុំព្រះករុណាខ្ញុំ សូមប្រកាសយកវិធានការធ្វើយ៉ាងណា ប្រជាជនកម្ពុជា ហោចបំផុតឱ្យមានវ៉ាក់សាំង៣ដូសគ្រប់ៗគ្នា»។

    Share This Post: