ធុងសម្រាមជាង១ពាន់ធុង និងអ្នកសម្អាតជិត១ពាន់នាក់ ត្រៀមរក្សាអនាម័យពិធីបុណ្យអុំទូក
- November 19, 2018
រាជធានីភ្នំពេញ៖ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងមកដល់ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយគេសង្កេតឃើញនៅតាមដងផ្លូវ និងតាមមាត់ទន្លេក៏បានរៀបចំតុបតែងលំអ ដើម្បីជាការអបអរសាទរផងដែរ។ នៅថ្ងៃនេះផងដែរ រដ្ឋបាលរាជធានីភ្នំពេញក៏បានចាប់ផ្តើមដាក់ពង្រាយធុងសំរាមចំនួន ១,៦៧១ធុង នៅតាមទីតាំងសំខាន់ៗ និងមានកម្លាំងសម្អាតចំនួន ៨៣៥នាក់ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខាងមុខ។ ដូច្នេះសូមបងប្អូនទាំងអស់គ្នាចូលរួមរក្សាបរិស្ថានអនាម័យ ដោយទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងមានរបៀបរៀបរយទៅតាមកន្លែង ដែលបានរៀបចំជូន៕

អត្ថបទ៖ សេម
រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង










