ក្រុមហ៊ុន ASUS ត្រៀមប្រារព្ធព្រឹត្តិការណ៍បើកដំណើរការ កំពូលនៃដំណើរការនិម្មិត (The Pinnacle of Performance Virtual )
- BY
- Liny Chan
- April 26, 2022
ដំណើរការដ៏ខ្លាំងក្លា,ល្បឿន,ភាពល្អឥតខ្ចោះ និងភាពច្នៃប្រឌិតទាំងអស់នឹងបង្ហាញនៅក្នុងកម្មវិធី ជាមួយនឹងការប្រមូលផ្ដុំនៃការបង្កើតថ្មី ដ៏គួរឱ្ចាប់អារម្មណ៍។

កាលបរិច្ឆេទ និងពេលវេលានៃព្រឹត្តិការណ៍៖ ថ្ងៃទី០៩ ខែឧសភា ផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក ASUS វេលាម៉ោង ១១:០០ យប់
ចំណុចសំខាន់៖
• ដំណើរការដ៏ខ្លាំងក្លា៖ ការកែលម្អដំណើរការនៅលើកុំព្យូទ័រយួរដៃរបស់ ASUS ទាំងមូល រួមជាមួយនឹងបច្ចេកវិទ្យាដំបូងគេរបស់ពិភពលោក និងលក្ខណៈពិសេសដែលផ្តោតលើអ្នកប្រើប្រាស់
• បំពាក់មកជាមួយនឹងការច្នៃប្រឌិត៖ នឹងទទួលបានបទពិសោធន៍ថ្មីនៃកុំព្យូទ័រយួរដៃ ASUS ជាមួយនឹងប្រព័ន្ធត្រជាក់ថ្មី ការរចនាថ្មី លក្ខណៈពិសេសឆ្លាតវៃ និង ergonomics ដែលត្រូវបានធ្វើឱ្យប្រសើរឡើង
• លក្ខណៈពិសេសដ៏គួរឱ្យចាប់អារម្មណ៍៖ កុំព្យូទ័រយួរដៃ Zenbook និង Vivobook ឆ្នាំ2022 មាន CPU H-series 45-watt ,អេក្រង់ OLED, មានអេក្រង់ពីរ, ការរចនាស្តើង និងស្រាល
ASUS បានប្រកាសពីប្រារព្ធកម្មវិធី The Pinnacle of Performance ដែលជាព្រឹត្តិការណ៍ បើកដំណើរការនិម្មិត ដែលផ្តោតលើភាពជឿនលឿនចុងក្រោយបង្អស់នៅក្នុងបច្ចេកវិទ្យាកុំព្យូទ័រយួរដៃរបស់ខ្លួន។ ព្រឹត្តិការណ៍នេះនឹងបង្ហាញអំពីការកែលម្អដំណើរការនៅទូនៅលើកុំព្យូទ័រយួរដៃ ASUS ទាំងមូល រួមជាមួយនឹងការបង្ហាញជាលើកដំបូងនៃការច្នៃប្រឌិតបច្ចេកវិទ្យាដំបូងបង្អស់របស់ពិភពលោក។ ជាមួយគ្នានេះដែរ ព្រឹត្តិការណ៍នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១១:០០យប់ ហើយធ្វើឡើងជាលក្ខណៈអនឡាញតែប៉ុណ្ណោះ។
អ្វីដែលកាន់តែពិសេស ព្រឹត្តិការណ៍នេះនឹងបង្ហាញពីការច្នៃប្រឌិត និងការរចនាកុំព្យូទ័រយួរដៃចុងក្រោយបំផុត ជាមួយនឹងសមត្ថភាពប្រតិបត្តិការដែលមិនធ្លាប់មានពីមុនមក ដែលត្រូវបានបញ្ចូលទៅក្នុងបទពិសោធន៍ដ៏ពិសេស ដោយបង្ហាញពីសមត្ថភាពនៃត្រជាក់ថ្មី, លក្ខណៈពិសេសរបស់ ergonomic តែមួយគត់, បច្ចេកវិទ្យាផ្តោតលើអ្នកប្រើប្រាស់ឆ្លាតវៃ និងចំណុចពិសេសច្រើនទៀត។
មិនតែប៉ុណ្ណោះ ព្រឹត្តិការណ៍នេះ នឹងមានការបង្ហាញសមត្ថភាពដំណើរការរបស់ H-series 45-watt កម្រិតខ្ពស់នៅក្នុងការរចនាដ៏ស្តើង និងស្រាល រួមជាមួយនឹងសមត្ថភាពនៃអេក្រង់ OLED ។ ជារួមកុំព្យូទ័រយួរដៃស៊េរីថ្មី Zenbook និង Vivobook ដែលទើបនឹងចេញថ្មីនេះ បង្ហាញពីភាពបត់បែន ងាយស្រួលយកតាមខ្លួន និងដំណើរការដ៏ខ្លាំងក្លាជាមួយការរចនាដ៏ល្អឯក និងទំនើប ដើម្បីសម្រេចបាននូវប្រសិទ្ធភាពខ្ពស់បំផុត។ លោកអ្នកអាចចូលរួមព្រឹត្តិការណ៍សម្ពោធនេះរយៈតាមអ៉ីនធឺណិត ដើម្បីទស្សនាការបង្ហាញផលិតផលចុងក្រោយបំផុតរបស់ក្រុមហ៊ុន ASUS នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ ASUS ៖ https://www.facebook.com/ASUS855៕
- Share This Post:






