សង្គម

ទិដ្ឋភាពពិធីដង្ហែ និងបូជាសពអ្នកប្រាជ្ញចាប៉ីដងវែងលោកតា ប្រាជ្ញ ឈួន នៅវត្តបទុមវតី ពោរពេញដោយភាពទុកសោកជាទីបំផុត (មានវីដេអូ)

BY
Khmernote Media
November 19, 2018

នារសៀលថ្ងៃច័ន្ទ ១២កើត ខែកត្តិក ឆ្នាំសំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថៃ្ងទី១៩ ខែវិច្ឆិកា ឆ្នំា២០១៨ ពិធីដង្ហែ និងបូជាសពលោកតា ប្រាជ្ញ ឈួន ក្នុងវត្តបទុមវតីត កំពុងតែប្រព្រឹត្តក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋាន គណសង្ឃនាយ និងជាព្រះមេគណរាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថាវីរៈសិល្បករបុរាណខ្មែរ អ្នកប្រាជ្ញចាប៉ីដងវែង លោកតា ប្រាជ្ញ ឈួន  បានទទួលមរណៈភាពហើយក្នុងព្រះជន្ម ៨២ឆ្នាំ វេលាម៉ោង ១និង៣០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយរោគាពាធ។ ការទទួលមរណៈភាពរបស់លោកតា ប្រាជ្ញ ឈួន គឺជាការបាត់បង់នូវធនធានមនុស្សដែលពោរពេញដោយចំណេះដឹងផ្នែកអក្សរសាស្ត្រ ព្រមទាំងសិល្បៈចាបុី៕

រូបភាព៖ Kunthel Tonn
វីដេអូ៖ វត្តបទុមវតីរាជវរារាម
អត្ថបទ៖ ណារ៉ែន

Share This Post: