ASUS Republic of Gamers ប្រកាសចេញ Strix G17 ខ្លាំង និងល្អបំផុតសម្រាប់ Gamer
- BY
- Liny Chan
- May 4, 2022
គ្រប់គ្រងការប្រកួតហ្គេមបានយ៉ាងល្អ ជាមួយឧបករណ៍ជំនាន់ចុងក្រោយ និងដំណោះស្រាយប្រព័ន្ធត្រជាក់
R7-6800HX/8GB+8GB/1TB PCIE/ RTX 3060 /Win11/ 360 HZ/RGB 4 Zone/ mouse and bag
ចំណុចសំខាន់
• ផ្ដល់ថាមពលកាន់តែខ្លាំងសម្រាប់ដំណើរការហ្គេម (esports)៖ ក្លាយជាអ្នកលេងដ៏ឆ្នើមនៅក្នុងការប្រកួតហ្គេម ជាមួយនឹង hardware ថ្មី ពី Intel® និង NVIDIA®
• នៅតែរក្សាបានភាពត្រជាក់ទោះត្រូវប្រើកម្លាំងខ្លាំង៖ Conductonaut Extreme liquid metal ធ្វើឱ្យ Strix SCAR ដំណើរការត្រជាក់ និងស្ងាត់
• Game on the cutting edge៖ អេក្រង់ 360 Hz, សំឡេង Hi-Res និង Thunderbolt™ 4 ទទួលបានថាមពលដ៏អស្ចារ្យ
• Flex any style៖ បំពាក់ និងឌីហ្សាញជាមួយ Armor caps, RGB ក្នុងមួយគ្រាប់ចុចនីមួយៗ និង Bezel Glow បង្កើតសម្រាប់ម៉ាស៊ីនដែលអាចប្ដូរតាមចិត្តបាន

ASUS Republic of Gamers (ROG) បានប្រកាស Strix G ដែលត្រលប់មកវិញក្នុងឆ្នាំ2022 ជាមួយនឹង hardware ថ្មីទាំងអស់។ កុំព្យូទ័រយួរដៃសម្រាប់ហ្គេមទាំងពីរនេះ បំពាក់ដោយសមាសធាតុ Intel®, AMD និង NVIDIA® ថ្មីសន្លាង រួមជាមួយនឹង memory DDR5។
បំពាក់ដោយអេក្រង់ដែលមាន refresh rate លឿនដូចផ្លេកបន្ទោរ និងប្រព័ន្ធត្រជាក់កាន់តែទំនើប ម៉ាស៊ីនទាំងនេះត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ថាមពលដល់អ្នកលេងហ្គេមឱ្យទទួលបានជ័យជំនះ។
A rising power in esports performance

Strix G17 ត្រូវបានបំពាក់ដោយប្រព័ន្ធដំណើរការ AMD Ryzen™ 9 6900HX និង NVIDIA GeForce RTX 3060 Laptop GPU នៅល្បឿន 150 W ជាមួយនឹង Dynamic Boost សម្រាប់កម្លាំងសេះកម្រិតខ្ពស់ដូចគ្នា។ ត្រកូល Strix ទាំងអស់ គឺត្រៀមខ្លួនជាស្រេចដើម្បីដណ្ដើមយកជ័យជំនះដែលអ្នកលេងហ្គេមត្រូវការបំផុត។
Play hard, stay cool
ឧបករណ៍ដ៏មានអនុភាពដែលត្រូវបានបំពាក់ក្នុងកុំព្យូទ័រដ៏ ត្រូវការភាពត្រជាក់ខ្លាំង ដូច្នេះ ROG បានធ្វើឱ្យប្រសើរឡើងបន្ថែមទៀតលើឈុត Intelligent Cooling™។ Strix SCAR ប្រើ liquid metal នៅលើ CPU សម្រាប់ការផ្ទេរកំដៅកាន់តែប្រសើរឡើង ប៉ុន្តែ Strix SCAR ត្រូវបានអាប់ឌែតជាថ្មីដោយប្រើ Conductonaut Extreme ជំនាន់ចុងក្រោយ និងអស្ចារ្យបំផុតរបស់ Thermal Grizzly ដើម្បីដោះស្រាយបញ្ហាការផ្ទេរកំដៅ។ សមាសធាតុបញ្ជូនកម្ដៅកម្រិតខ្ពស់នេះ បន្ថយសីតុណ្ហភាពដល់ទៅ 15 អង្សារសេ បើធៀបទៅនឹង សមាសធាតុជំនាន់មុន ហើយជួយការពារកង្ហារបក់មិនឱ្យបញ្ចេញសម្លេងរំខានខ្លាំង។ ចំពោះស្លាបកង្ហា 84-blade Arc Flow Fans™ គឺប្រើបន្ទះក្រាស់ៗនៅលើកុំព្យូទ័រយួរដៃ Strix ស៊េរីឆ្នាំ២០២២ ទាំងអស់ ដើម្បីកែលម្អលំហូរខ្យល់ រួមជាមួយកាត់បន្ថយភាពច្របូកច្របល់ និងសំលេងរំខាន។ លើសពីនេះរន្ធខ្យល់រហូតដល់បួន អនុញ្ញាតឱ្យមានខ្យល់ចេញចូលបានច្រើន ហើយបំពង់បង្ហូរដើម្បីសម្អាតធូលី នឹងច្រានធូលីចេញពីប្រព័ន្ធការពារមិនឱ្យធូលីនៅកកស្ទះ។ ចំពោះ Ambient Cooling 0 dB របស់ ROG នឹងបិទកង្ហាទាំងស្រុងក្នុងអំឡុងពេលការងារស្រាលៗ ដើម្បីផ្ដល់នូវបទពិសោធន៍គ្មានសំលេងរំខាន។

Gaming on the cutting edge
ស៊េរី Strix គឺនិយាយអំពីដំណើរការលំដាប់កំពូល ដែលតម្រូវឱ្យមានអាប់ឌែតពីមួយឆ្នាំទៅមួយឆ្នាំ។ រាប់ចាប់ពីអេក្រង់ ដើម្បីតាមឱ្យបំពេញតម្រូវការហ្គេមដែលមានល្បឿនលឿន monitor ដែលមាន refresh rate ខ្ពស់ គឺជាគន្លឹះដែលអាចរក្សានារនាំមុខគូប្រជែង។នៅកម្រិតភាពច្បាស់ 1080p Strix SCAR 17 ផ្តល់នូវបន្ទះមួយដែលមាន refresh rate 360 Hz កម្រិតឆ្លើយតប 3 ms លឿនជាង monitor របស់កុំព្យូទ័រលេងហ្គេមលើតុ (desktop gaming)។ Dolby Vision® HDR និង Adaptive-Sync បង្ហាញពីលក្ខណៈច្បាស់នៅលើអេក្រង់ IPS ដ៏គួរឱ្យចាប់អារម្មណ៍នេះ។
លើសពីនេះ កុំព្យូទ័រយួរដៃ ROG Strix ឆ្នាំ2022 ទាំងអស់គាំទ្រដល់ Dolby Atmos ក៏ដូចជាសំឡេង Hi-Res សម្រាប់កាស ដែលធានាថា អ្នកលេងហ្គេមបានស្តាប់តន្ត្រីរបស់ពួកគេពិតៗដូចបានស្ដាប់ម្ចាស់សម្លេងផ្ទាល់។ ដើម្បីការពារ I/O នាពេលខាងមុខរន្ធ USB Type-A មួយត្រូវបានអាប់ដេតទៅជា USB Type-C® ដែលធានាថា ការជ្រើសរើសរន្ធនឹងពាក់ព័ន្ធសម្រាប់ឆ្នាំខាងមុខ។ ជាមួយគ្នានេះ Strix SCAR ឆ្នាំ2022 គាំទ្រ bleeding-edge Thunderbolt™ 4 សម្រាប់ល្បឿនផ្ទេរឯកសារដែលមានល្បឿនលឿននៅលើឧបករណ៍ដែលត្រូវគ្នា។
AVAILABILITY & PRICING
ROG Strix G17 មានលក់ក្នុងប្រទេសកម្ពុជានៅគ្រប់ហាងចែកចាយ ASUS និង ROG ក្នុងតម្លៃចាប់ពី $1649។ សូមទាក់ទងតំណាង ASUS ក្នុងស្រុករបស់អ្នកសម្រាប់ព័ត៌មានបន្ថែម ឬចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ ASUS ៖https://www.facebook.com/ASUS855 និង ហ្វេសប៊ុកផ្លូវការររបស់ ROG៖ https://www.facebook.com/ASUSROGKH/
- Share This Post:






